បន្តសកម្មភាពរំលឹកខួបលើក១២៥ទិវាកំណើតលោកប្រធានហូជីមិញ

Chia sẻ
(VOVworld)-នាថ្ងៃទី១៨ឧសភានៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលវៀតណាម គណៈកម្មាធិ ការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនិងគណៈកម្មាធិការទីក្រុងហាណូយ
បន្តសកម្មភាពរំលឹកខួបលើក១២៥ទិវាកំណើតលោកប្រធានហូជីមិញ - ảnh 1
អគ្គលេខាបក្សកុម្មុយនិស្តលោក Nguyen Phu Trong

(VOVworld)-នាថ្ងៃទី១៨ឧសភានៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលវៀតណាម គណៈកម្មាធិ ការ
មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនិងគណៈកម្មាធិការទីក្រុងហាណូយ បានរៀប
ចំដ៏មហោឡារឹក ពិធីរំលឹកខួបលើកទី១២៥ នៃទិវាកណើតលោកប្រធាន​ហូជីមិញ (ថ្ងៃទី១៩ឧសភា១៨៩០-ថ្ងៃទី១៩ឧសភា២០១៥)។ អញ្ជើញចូលរូមក្នុង ពិធីមាន
អគ្គលេខាបក្សកុម្មុយនិស្តលោក Nguyen Phu Trong ប្រធានរដ្ឋ​លោក Truong Tan
Sang នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung និងប្រធានរដ្ឋសភា លោក Nguyen
 Sinh Hung។

          ថ្លែងមតិក្នុងពិធី លោក Nguyen Phu Trongអគ្គលេខាបានលើកច្បាស់ថា ជី
វិត​និង បព្វហេតុរបស់លោកប្រធានហូជីមិញជាបទចំរៀងវីរភាព និងជាគំរូដ៍ត្រចះ
ត្រចង់ អំពីលទ្ធិស្នេហារជាតិ អំពីបញ្ញាឈ្លាសវៃ សីលធម៌បដិវត្តន៍ថ្លៃថ្លា និងជា
ការលើក ទឹកចិត្តដ៏ធំធេងចំពោះជនវៀតណាមគ្រប់ជំនាន់។ ក្រោមការដឹកនាំ
របស់លោក ប្រធានហូជីមិញ និងបក្សកុម្មុនិស្តវៀតណាម បដិវត្តន៍វៀតណាម
បានឆ្លងកាត់ ដំណាក់កាលលំបាកនិងទទួលបានជ័យជំនះជាច្រើន។

“ គុណបំណាច់របស់លោកប្រធានហូជីមិញចំពោះប្រជាជាតិវៀត​ណាម​ គឺធំធេង
ណាស់។ លោកប្រធានហូជីមិញ បានផ្សាភ្ជាប់និងពលីកម្ម​អស់​មួយជីវិតដើម្បី
បុព្វហេតុបដិវត្តរបស់បក្សកុម្មុយនីស្តវៀតណាម ប្រជាជាតិ​វៀតណាម។ កេរ្ត៍
ឈ្មោះ និងបុព្វហេតុរបស់លោកប្រធានហូជីមិញ នឹង​ផ្សាភ្ជាប់ជាមួយទឹកដី និងក្នុងបេះដូងជនវៀតណាមម្នាក់ៗជានិច្ច៕ ”

ប្រតិកម្មទៅវិញ