កិច្ចប្រជុំលើកទី១០ នៃក្រុមការងារចម្រុះវៀតណាម-សិង្ហបុរី ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ (រូបថត៖ qdnd.vn) |
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានអះអាងថា កិច្ចសហប្រតិបត្តិការការពារជាតិត្រូវបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកំណត់ថា ជាវិស័យមួយក្នុងចំណោមវិស័យសំខាន់ៗ ដែលត្រូវបានលើកកម្ពស់ដោយអាទិភាព។
ឆ្នាំ ២០២៣ ជាខួបអនុស្សាវរីយ៍លើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - សឹង្ហបុរី (១ សីហា ១៩៧៣ - ១ សីហា ២០២៣); រំលឹកខួបអនុស្សាវរីយ៍លើកទី ១០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - សឹង្ហបុរី (១១ កញ្ញា ២០១៣ - ១១ កញ្ញា ២០២៣); ដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីដែលរដ្ឋមន្រ្តីការពារជាតិនៃប្រទេសទាំងពីរបានចុះហត្ថលេខានាខែកុម្ភៈ ឆ្នាំ ២០២២ ភាគីទាំងពីរបានឯកភាព រាយការណ៍ទៅថ្នាក់ដឹកនាំក្រសួងការពារជាតិទាំងពីរ ដើម្បីបន្តជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ; រក្សានិងលើកកម្ពស់តួនាទីនៃយន្តការ កិច្ចសហប្រតិបត្តិការដែលមានស្រាប់; បន្តផ្តល់អាទិភាពលើកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល; ពិគ្រោះយោបល់ និងគាំទ្រគ្នាទៅវិញទៅមកនៅលើយន្តការ និងវេទិកាពហុភាគី; ស្រាវជ្រាវពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលមួយចំនួន សមស្របតាមតម្រូវការ និងប្រៀបខ្លាំងរបស់ភាគីនីមួយៗ៕