បិទបញ្ចប់សន្និបាតលើកទី១៤គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី១៨ ខែធ្នូ សន្និបាតលើកទី១៤គណៈកម្មាធិការមជ្ឈឹម បក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២បានបិទបញ្ចប់នៅរដ្ឋធានី ហាណូយ។ 

បិទបញ្ចប់សន្និបាតលើកទី១៤គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំបិទបញ្ចប់សន្និបាតមជ្ឈឹមលើកទី១៤។ (រូបថត៖ VGP) 


អញ្ជើញថ្លែងមតិបិទសន្និបាត អគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាមលោក Nguyen Phu Trong បានអះអាងថា សន្និបាតមជ្ឈឹមលើកទី ១៤មានការឯកភាពខ្ពស់លើខ្លឹមសារជាសារវ័ន្តនានា ហើយសំខាន់បំផុត នោះគឺ ការបង្ហើយឯកសារ កម្មវិធី របៀបធ្វើការនៃមហាសន្និបាតលើកទី១៣ របស់បក្ស និងការបោះឆ្នោតឧទ្ទេសនាមកម្មាភិបាលឲ្យចូលរួម ម្ដងទៀតឬ ចូលរួមជាលើកដំបូងនៅក្នុងការិ យាល័យនយោបាយនិងគណៈលេខានីតិកាលទី១៣ ដើម្បីគណៈកម្មាធិការមជ្ឈឹមបក្សយកមកពិចារណានិងសម្រេចចិត្ត នៅសន្និបាតមជ្ឈឹមលើកទី១៥នាពេលខាងមុខ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានមានប្រសាសន៍ថា៖ “គណៈកម្មាធិការមជ្ឈឹមបក្សជឿជាក់ថា ដោយមានបាវចនា “សាមគ្គី ភាព - ប្រជាធិបតេយ្យ - វិន័យ - ច្នៃប្រឌិត - អភិវឌ្ឍ” នោះ មហាសន្និបាត លើក ទី១៣របស់បក្សនឹងបន្តពិភាក្សាយ៉ាងហ្មត់ចត់ ហើយសម្រេចបានឯក ភាពខ្ពស់លើការធ្វើឲ្យសុក្រិតនិងការបោះឆ្នោតអនុម័តលើឯកសារនានានៃមហាសន្និបាត។ តាមនោះ បង្កើតមូលដ្ឋានគ្រឹះដើម្បីអនុវត្តសេចក្ដីសម្រេច ចិត្តនៃមហាសន្និបាតឲ្យបានល្អប្រពៃ ឆ្ពោះទៅសម្រេចប្រកបដោយជោគ ជ័យនូវភារកិច្ចទាំងអស់ដល់ឆ្នាំ២០២៥និងឆ្នាំ២០៣០ ក៏ដូចជាគោលដៅ ទូទៅដែលបានដាក់ចេញផងដែរ”។

        លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានសម្ដែងនូវ បំណងថា អ្នកតំណាងទាំងអស់ដែលចូលរួមសន្និបាតមជ្ឈឹមលើកទី១៤នេះ នឹងបន្តលើកកំពស់ស្មារតីទទួលខុសត្រូវ អនុវត្តនិងបញ្ជាដឹកនាំការអនុវត្តឲ្យ បានម៉ឺងម៉ាត់នូវភារកិច្ចនានាដែលបានដាក់ចេញ សំដៅរួមចំណែកដល់ ជោគជ័យនៃមហាសន្និបាតលើកទី១៣របស់បក្ស៕

ប្រតិកម្មទៅវិញ