ទង់ទទួលរៀបចំទិវាបុណ្យវប្បធម៌ជនជាតិ Thai លើកទី៣ ត្រូវបានប្រគល់អោយខេត្ត Son La (រូបថត៖ baovanhoa.vn) |
ក្រោយរយៈពេល៣ថ្ងៃប្រព្រឹត្តទៅយ៉ាងផុលផុស នាយប់ថ្ងៃទី២០ ខែតុលា នៅទីក្រុង Dien Bien Phu ខេត្ត Dien Bien បានប្រព្រឹត្តទៅពិធីបិទបញ្ចប់ទិវា បុណ្យវប្បធម៌ជនជាតិ Thai លើកទី២ ឆ្នាំ២០១៩។
ទិវាបុណ្យវប្បធម៌ជនជាតិ Thai លើកទី២ឆ្នាំ២០១៩មានសកម្មភាពដ៏សម្បូរ បែប រួមមានការតាំងបង្ហាញ ផ្សព្វផ្សាយផលិតផលវប្បធម៌ ទេសចរណ៍ ការ សម្ដែងសិល្បៈត្បាញចរបាប់ ប៉ាក់កន្សែង Pieu របស់ជនជាតិ Thai ការតាំង បង្ហាញម្ហូបអាហារដ៏វិសេសវិសាលនិងពិធីការដោយឡែកនានារបស់ជនជាតិ Thai ជាដើម។ លោក Doan Van Chi នាយករងមន្ទីរវប្បធម៌ កីឡានិង ទេសចរណ៍ខេត្ត Dien Bien អនុប្រធានគណៈចាត់តាំងទិវាបុណ្យ បានអោយដឹងថា៖
“បរិមាណភ្ញៀវទេសចរមកទស្សនាទិវាបុណ្យបានកើនឡើងយ៉ាងខ្លាំងក្លា បើធៀបនឹងឆ្នាំមុនៗ។ សហគមន៍ជនជាតិ Thai បានខិតខំប្រឹងប្រែងដើម្បីផ្សព្វ ផ្សាយអំពីរូបភាពជនជាតិខ្លួន ជាពិសេសគឺរួមចំណែកលើកតម្កើង អភិរក្សតម្លៃ វប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួន។ ភ្ញៀវទេសចរភាគច្រើនសុទ្ធតែមានចំណាប់ អារម្មណ៍សប្បាយរីករាយយ៉ាងក្រៃលែង ហើយមានគោលបំណងចង់ចូលរួមទិវា បុណ្យយ៉ាងដូច្នេះថែមទៀត មិនត្រឹមតែរបស់ជនជាតិ Thai ប៉ុណ្ណោះទេ ថែមទាំង របស់ជនជាតិផ្សេងៗទៀតនៅខេត្ត Dien Bien និងទូទាំងប្រទេសទៀតផង”៕