|
បទឈប់បាញ់នៅ Aleppo ត្រូវបានអូសរយៈពេលបន្ថែម ៤៨ ម៉ោងទៀត (Image: VNA) |
(VOVworld) – មេបញ្ជាការកំពូលនៃកងទ័ពស៊ីរីបានឲ្យដឹងថា៖ បទឈប់បាញ់នៅ
ទីក្រុង Aleppo ប៉ែកខាងជើងស៊ីរីបានអស់សុពលភាពនារាត្រីថ្ងៃទី ៩ ឧសភា ដែល
នឹងត្រូវបានពន្យា ពេលបន្ថែម ៤៨ ម៉ោងទៀត (ដល់ម៉ោង ២៤ ថ្ងៃទី ១១ ឧសភា
តាមម៉ោងតំបន់)។ ការអូសរយៈពេលបទឈប់បាញ់នេះត្រូវបាននាំចេញក្នុងកាលៈ
ទេសៈការប៉ះទង្គិចនៅទីក្រុង Aleppo បានធ្វើឲ្យមនុស្សចំនួន ៣០០ នាក់ត្រូវស្លាប់
គិតតាំងីថ្ងៃទី ២២ មេសា។ ស្ថានភាព អំពើហឹង្សានៅទីក្រុង Aleppo តានតឹងឡើងៗ
នាពេលថ្មីៗនេះដែលធ្វើឲ្យការខំប្រឹងប្រែង របស់រុស្ស៊ីនិងអាមេរិកសំដៅបញ្ចប់ជំលោះ
នៅស៊ីរីកំពុងប្រឈមុខនឹងការសាកល្បងដ៏ធ្ងន់ធ្ងរ។ នាថ្ងៃដដែល រុស្ស៊ីនិងអាមេរិក
បានចេញផ្សាយសេចក្តីថ្លែងការណ៍រួម តាមនោះ ជំរុញយ៉ាង ខ្លាំងការខំប្រឹងប្រែង
ស្វែងរកដំណោះស្រាយនយោបាយសំរាប់ជំលោះនៅស៊ីរី ហើយពន្យា ពេលបទឈប់បាញ់៕