បិទកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7

Chia sẻ

(VOVWORLD) - សេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថា បណ្ដារដ្ឋមន្ត្រីការបរទេសបានឯកភាពលើ ខ្លឹមសារសំខាន់នោះ គឺបន្តផ្តល់ជំនួយដល់អ៊ុយក្រែន ហើយអនុវត្តន៍យ៉ាងតឹងរឹងនូវ ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ី។

បិទកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 - ảnh 1កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 បិទបញ្ចប់ហើយចេញសេចក្តីថ្លែងការណ៍រួមស្តីពីបញ្ហារុស្ស៊ី-
អ៊ុយក្រែន។ (រូបថត៖ Reuters)
កាលពីថ្ងៃទី១៨ ខែមេសា នៅទីក្រុង Nagano ប្រទេសជប៉ុន កិច្ចប្រជុំរដ្ឋមន្ត្រីការ បរទេស G7 បានបិទបញ្ចប់ក្រោយរយៈពេល ៣ ថ្ងៃធ្វើការ (ថ្ងៃទី ១៦-១៨ ខែមេសា) ហើយបានចេញសេចក្តីថ្លែងការណ៍រួម ក្នុងនោះសង្កត់ធ្ងន់លើជម្លោះរុស្ស៊ី-អ៊ុយក្រែន ហើយប្រឆាំងជំទាស់នឹងទង្វើឯកតោភាគីផ្លាស់ប្ដូរស្ថានភាពដោយកម្លាំង។
សេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថា បណ្ដារដ្ឋមន្ត្រីការបរទេសបានឯកភាពលើ ខ្លឹមសារសំខាន់នោះ គឺបន្តផ្តល់ជំនួយដល់អ៊ុយក្រែន ហើយអនុវត្តន៍យ៉ាងតឹងរឹងនូវ ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ី។
សេចក្តីថ្លែងការណ៍ក៏បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពនៅសមុទ្រខាងកើត និងសមុទ្រ Hoa Tung ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សា និងការពង្រឹង សណ្តាប់ធ្នាប់អន្តរជាតិដោយសេរី ផ្អែកលើច្បាប់អន្តរជាតិ ប្រឆាំងជំទាស់នឹងទង្វើឯក តោភាគីផ្លាស់ប្ដូរស្ថានភាពដោយកម្លាំង ដែលមានលក្ខណៈគំរាមកំញើញ។
តាមសេចក្ដីថ្លែងការណ៍រួមនេះដែរ បញ្ហាច្រកសមុទ្រតៃវ៉ាន់ (ចិន) គួរតែត្រូវបានដោះស្រាយ ដោយសន្តិវិធី និងស្ថិរភាព។ ទាក់ទងនឹងបញ្ហាសកលផ្សេងទៀត សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់លើការរួម ចំណែកដែលមិនអាចខ្វះបានរបស់ប្រទេស G7 ទាំងអស់  ដែលគួរតែត្រូវបានអនុវត្តន៍ តាមរយៈការសន្ទនា ដើម្បីកសាងទំនាក់ទំនងប្រកបដោយភាពស្ថាបនា និងស្ថិរភាព ជំរុញសកម្មភាពស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោក និងការជួបប្រាស្រ័យរវាង ប្រជាជននិងប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ