កម្មវិធីនេះឧបត្ថម្ភ ដោយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ហើយក្នុងឱកាសនេះ ទីក្រុងក៏ បានប្រគល់ជូនអំណោយជាច្រើនជូនដល់កុមារជួបការលំបាកដើម្បី យកឈ្នះលើការសិក្សាផងដែរ។ អញ្ជើញថ្លែងមតិក្នុងពិធី លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Hoang Trung Hai បានលើកឡើងថា៖ “ថ្នាក់ដឹកនាំនៃទីក្រុងតែងតែទទួលស្គាល់និងកោតសរសើរចំពោះរាល់ការខិតខំប្រឹងប្រែងរបស់ប្អូនៗកុមារទាំងអស់។ រាត្រីព្រះច័ន្ទពេញបូណ៍មីឆ្នាំ ២០១៨ នេះគឺជា អំណោយដ៏មានអត្ថន័យមួយដែលថ្នាក់ដឹកនាំទីក្រុងផ្តល់ដល់កុមារជាមួយនឹង បំណង ជូនដល់ប្អូនៗនូវពិធីបុណ្យពាក់កណ្តាលសរទរដូវដ៏សប្បាយរីករាយ។ សង្ឃឹមថាអំណោយដែលបានផ្តល់ដល់កុមារចំនួន ១០០០ នាក់នៅក្នុងពិធីបុណ្យ នេះនឹងរួមចំណែកពង្រឹងនូវឆន្ទៈរបស់កុមារក្នុងការចូលក្នុងឆ្នាំសិក្សាថ្មីដោយមានការប្តេជ្ញាចិត្តដើម្បីទទួលបានលទ្ធផលល្អក្នុងការរៀនសូត្រនិងការបណ្តុះបណ្តាល”។
រីឯនៅស្រុក Tuong Duong ខេត្ត Nghe An នាថ្ងៃទី ២០ ខែកញ្ញា ពិធីបុណ្យ Trung Thu សំរាប់សិស្សានុសិស្សជនជាតិភាគតិចជាង ៧០០ នាក់ក៏ត្រូវបានរៀបចំឡើង យ៉ាងសប្បាយរីករា ផងដែរ៕