|
បុណ្យនិទាឃរដូវទីក្រុងហាណូយឆ្នាំ ២០១៥ បានបើកជាផ្លូវការ (Image: VNA) |
(VOVworld) – បុណ្យនិទាឃរដូវទីក្រុងហាណូយឆ្នាំ ២០១៥ បានបើកជាផ្លូវការនា
យប់ថ្ងៃទី ៤ កុម្ភៈ នៅទីក្រុងហាណូយ។ ចំណុចលេចធ្លោក្នុងបុណ្យនិទាឃរដូវឆ្នាំ
នេះគឺការ ចូលរួមរបស់ស្តង់ទំនិញចំនួន ៣ រយស្តង់ដែលឧទ្ទេសនាមស្តីអំពីវប្បធម៌
ផលិតផល ទេសចរណ៍ពិសេសលើតំបន់ដី Thang Long ដូចជា៖ បុណ្យព្រះ Giong
វត្ត Huong ជាដើម។ ថ្លែងមតិនៅពិធីបើក លោក To Van Dong នាយកមន្ទីវប្បធម៌
កីឡានិងទេស ចរណ៍បានឲ្យដឹងថា៖
“បុណ្យនិទាឃរដូវឆ្នាំ ២០១៥ មិនត្រឹមតែជាទីកន្លែងផ្គត់ផ្គង់មុខទំនិញសំរាប់ប្រជាជន ទទួលបុណ្យតេតប្រពៃណី ប៉ុណ្ណោះទេ ថែមទាំង ជាទីកន្លែងរៀបចំជីវភាពវប្បធម៌
មាន អត្ថន័យ ទៀតផង។ នៅផ្សារណាត់លើកនេះ ក្រៅពីស្តង់ផលិតផលទេសចរណ៍
ចំនួន ៣ រយស្តង់របស់រដ្ឋានី នៅមានការសម្តែងសិល្បៈពោពេញទៅដោយ
អត្តសញ្ញាណ វប្បធម៌ប្រជាជាតិ៕”