បណ្តាប្រទេសនៅអាមេរិកឡាទីននិងការាបៀនស្វែងរកដំណោះស្រាយរួមមួយចំពោះវិបត្តិជន​ចំណាកស្រុក

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២២ ខែតុលា តំណាងប្រទេសចំនួន ១១ នៅអាមេរិកឡាទីន និងតំបន់ការាបៀនបានជួបប្រជុំគ្នានៅទីក្រុង Palenque រដ្ឋ Chiapas ប្រទេសម៉ិកស៊ិក ដើម្បីស្វែងរកដំណោះស្រាយរួម ចំពោះវិបត្តិជនចំណាកស្រុកដែលតំបន់នេះកំពុងប្រឈមមុខ។
បណ្តាប្រទេសនៅអាមេរិកឡាទីននិងការាបៀនស្វែងរកដំណោះស្រាយរួមមួយចំពោះវិបត្តិជន​ចំណាកស្រុក - ảnh 1ជនចំណាកស្រុករង់ចាំការដាក់ពាក្យធ្វើអន្តោប្រវេសន៍ទៅអាមេរិក នៅតំបន់ព្រំដែនអាមេរិក-ម៉ិកស៊ិក កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ រូបភាព៖ AFP/TTXVN

សន្និសិទ "ជំនួប Palenque៖ ដើម្បីទំនាក់ទំនងភាពជាអ្នកជិតខាងមិត្តភាព និងវិបុលភាព" ត្រូវបានធ្វើឡើងតាមការអំពាវនាវរបស់ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador ។ ព្រឹត្តិការណ៍នេះមានការចូលរួមពីប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel និងរដ្ឋមន្ត្រីមកពីបណ្តាប្រទេស កូស្តារីកា អេក្វាឌ័រ ហ្គាតេម៉ាឡា និងប៉ាណាម៉ា។

នៅចុងបញ្ចប់នៃសន្និសីទ រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក លោកស្រី Alicia Barcena បានអានសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវដល់ប្រទេសជាគោលដៅចំណាកស្រុក ឱ្យបញ្ឈប់ "គោលនយោបាយមិនស៊ីសង្វាក់គ្នា និងមានការជ្រើសរើស" ដូចជាការផ្តល់អាជ្ញាប័ណ្ណឆ្លងដែនសម្រាប់ពលរដ្ឋនៃប្រទេសមួយចំនួនតែប៉ុណ្ណោះ។ សេចក្តីថ្លែងការណ៍រួមបានស្នើឱ្យប្រទេសខាងលើ ពង្រីកផ្លូវគតិយុត្តិប្រកបដោយសុវត្ថិភាព សម្រាប់ជនចំណាកស្រុកអាចទៅដល់ប្រទេសអ្នកមាន ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ពលករចំណាកស្រុកដែលកំពុងស្វែងរកជីវភាពកាន់តែប្រសើរឡើង ដើម្បីគេចចេញពីប្រទេសដែលជាប់គាំងក្នុងអំពើហឹង្សា អំពើពុករលួយ និងភាពក្រីក្រ៕

ប្រតិកម្មទៅវិញ