បណ្តាប្រទេសនៅតែបន្តមានប្រតិកម្មចំពោះផែនការសន្តិភាពមជ្ឈឹមបូព៌ារបស់សហរដ្ឋអាមេរិក

Chia sẻ
(VOVWORLD) - មានប្រតិកម្មចំពោះ “ ផែនការសន្តិភាពមជ្ឈឹមបូព៌ា” ដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ (Donald Trump) បានប្រកាសកាលពីព្រឹកថ្ងៃទី ២៩ ខែមករា (តាមម៉ោងវៀតណាម)នោះ ក្រសួងការបរទេសឥណ្ឌាបានរំលឹកសារជាថ្មីម្តងទៀតនូវការអំពាវនាវរបស់ខ្លួនសម្រាប់ដំណោះស្រាយរដ្ឋពីរក្នុងជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ព្រម ទាំងដាស់តឿនឱ្យភាគីទាំងពីរដោះស្រាយបញ្ហាទាំងអស់តាមរយៈការចរចាដោយផ្ទាល់តែម្តង
បណ្តាប្រទេសនៅតែបន្តមានប្រតិកម្មចំពោះផែនការសន្តិភាពមជ្ឈឹមបូព៌ារបស់សហរដ្ឋអាមេរិក - ảnh 1 បណ្តាប្រទេសនៅតែបន្តមានប្រតិកម្មចំពោះផែនការសន្តិភាពមជ្ឈឹមបូព៌ារបស់សហរដ្ឋអាមេរិក (រូបថត៖  AFP/TTXVN)

អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាលោក Raveesh Kumar បានសង្កត់ធ្ងន់លើគោលជំហររបស់ទីក្រុង New Delhi ថានេះគឺជា«បញ្ហាបទប្បញ្ញត្តិចុងក្រោយដែលចាំបាច់ត្រូវដោះស្រាយតាមរយៈការចរចាដោយផ្ទាល់រវាងភាគីទាំងពីរ និងត្រូវបានទទួលយកដោយភាគីទាំងពីរផងដែរ»។

ទន្ទឹមនឹងនេះ ក្រសួងការបរទេសបារាំង ក៏បានចេញសេចក្តីប្រកាសមួយដោយសង្កត់ធ្ងន់ទៅលើដំណោះស្រាយរដ្ឋពីរ ចំពោះជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនផងដែរ។

ក្នុងពេលនោះដែរ រដ្ឋាភិបាលកាតា បានសំដែងប្រតិកម្មយ៉ាងប្រុងប្រយ័ត្នចំពោះផែនការសន្តិភាពដែលពោលខាងលើនេះ។ ប្រទេសកាតាបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្ររបបរបស់ប៉ាឡេស្ទីន ព្រមទាំងបានព្រមានថា សន្តិភាពយូរអង្វែងមិនអាចសម្រេចបានឡើយ ប្រសិនបើផលប្រយោជន៍របស់ជនប៉ាឡេស្ទីនមិនត្រូវបានធានាផងដែរ៕

ប្រតិកម្មទៅវិញ