រូបឧទាហរណ៍ (ប្រភព៖ AFP) |
រដ្ឋមន្រ្តីការបរទេសនៃប្រទេសអារ៉ាប់ប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម បារ៉ែន អូម៉ង់និងគុយវែត បានចូលរួមសន្និសីទដែលរៀបចំឡើងដោយប្រទេសបារ៉ែនខណៈដែល ប្រទេសកាតាបានចាត់បញ្ជូនអនុរដ្ឋមន្រ្តីការបរទេសទៅចូលរួមព្រឹត្តិការណ៍នេះតែប៉ុណ្ណោះ។
តំណាងមកពីប្រទេសជាសមាជិកចំនួន ៦ នៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែក្ស (GCC) បានលើកសំណើនានាដែលពាក់ព័ន្ធនឹងការគាំទ្រនិងពង្រឹងកិច្ចសហប្រតិបត្តិការឈូងសមុទ្រពែក្សក្នុងវិស័យជាច្រើនដូចជានយោបាយ សេដ្ឋកិច្ចនិងសង្គម។ រដ្ឋមន្ត្រីការបរទេសនៃប្រទេស GCC នឹងរៀបចំខ្លឹមសារសម្រាប់កិច្ចប្រជុំកំពូល GCC លើកទី ៤១ នៅថ្ងៃទី ៥ ខែមករាឆ្នាំ ២០២១ ខាងមុខនេះ៕