លេខាមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈិម លោក Phan Dinh Trac បានបានប្រគល់អំណោយចំនួន ២០០០ កញ្ចប់ដល់សមាជិកសហជីពនិងកម្មករនិយោជិកក្នុងគ្រួសារក្រីក្រ និងមានស្ថានភាពលំបាក (រូបថត៖ VNA) |
ក្នុងឱកាសនេះ លេខាមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈិម លោក Phan Dinh Trac បានអញ្ជើញប្រគល់អំណោយចំនួន ៥០ កញ្ចប់ មានតម្លៃ ១,៣ លានដុង/កញ្ចប់ជូនចំពោះកម្មករ។
លើសពីនេះទៀត ថ្នាក់ដឹកនាំនៃសហព័ន្ធសហជីពពលករវៀតណាម និងសហជីពខេត្ត Bac Ninh បានប្រគល់អំណោយចំនួន ២០០០ កញ្ចប់ដល់សមាជិកសហជីពនិងកម្មករនិយោជិកក្នុងគ្រួសារក្រីក្រ និងមានស្ថានភាពលំបាក មានឈឺគ្រោះថ្នាក់ជាដើម ព្រមទាំងផ្តល់សំបុត្រឡានក្រុងចំនួន ១ ម៉ឺនសន្លឹកជូនសម្រាប់កម្មករដែលធ្វើការឃ្លាតឆ្ងាយពីផ្ទះ ដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។ គណៈកម្មាធិការរៀបចំក៏បានថ្លែងអំណរគុណនិងលើកតម្កើងសហគ្រាសឆ្នើមចំនួន ៣០ ដែលបានយកចិត្តទុកដាក់ដល់ផលប្រយោជន៍របស់កម្មករ រួមទាំងផ្តល់វិញ្ញាបនប័ត្រដល់អ្នកឧបត្ថម្ភក្នុងការរៀបចំកម្មវិធីផងដែរ៕