បណ្ដាសមាជិកជាជនស៊ែបដកខ្លួនចេញពីរដ្ឋអំណាច Kosovo

Chia sẻ
(VOVWORLD) - បណ្ដាសមាជិកជាជនស៊ែបក្នុងរដ្ឋអំណាច Kosovo នាថ្ងៃទី ២៧ មិនា បានប្រកាសដកខ្លួនចេញពីរដ្ឋអំណាចនេះសំដៅប្រឆាំងជំទាស់ការចាប់ខ្លួននិង បណ្តេញមន្ត្រីជាន់ខ្ពស់១រូបរបស់ស៊ែប។ 
បណ្ដាសមាជិកជាជនស៊ែបដកខ្លួនចេញពីរដ្ឋអំណាច Kosovo  - ảnh 1 បណ្ដាសមាជិកជាជនស៊ែបដកខ្លួនចេញពីរដ្ឋអំណាច Kosovo 

បណ្ដាសមាជិកជាជនស៊ែបក្នុងរដ្ឋអំណាច Kosovo នាថ្ងៃទី ២៧ មិនា បានប្រកាសដកខ្លួនចេញពីរដ្ឋអំណាចនេះសំដៅប្រឆាំងជំទាស់ការចាប់ខ្លួននិង បណ្តេញមន្ត្រីជាន់ខ្ពស់១រូបរបស់ស៊ែប។ ភាពតានតឹងឡើងជណ្តើរក្រោយពី លោក Marko Djuric ប្រធានក្រុមចរចានៃរដ្ឋាភិបាលស៊ែបជាមួយ Kosovo  ត្រូវចាប់ ឃុំខ្លួន នាថ្ងៃទី ២៦ មិនា ពេលដែលលោកបំពេញទស្សនកិច្ចនៅ Kosovo។ ប្រធានាធិបតីស៊ែប លោក Motrovica Aleksandar បានថ្កោលទោសយ៉ាងខ្លាំងក្លាការចាប់ឃុំខ្លួនលោក  Djuric  ជាការចាប់ពង្រត់មួយក្នុងកាលៈទេសៈភាគីទាំងពីរកំពុងខំប្រឹងប្រែងរៀបចំការសន្ទនា។ ក្នុងពេលនោះ រដ្ឋអំណាច Kosovo បានចាត់ទុកថា៖ ការចាប់ឃុំខ្លួននេះត្រូវបានអនុវត្តដោយសារលោក Marko Djuric មិនបានអនុញ្ញាតិឲ្យចូលក្នុងតំបន់នោះទេ៕

ប្រតិកម្មទៅវិញ