|
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញទៅសាកសូរសុខទុក្ខ និងលើកទឹកចិត្តលោកគ្រូអ្នកគ្រូ នៅឃុំព្រៃភ្នំឆ្ងាយដាច់ស្រយាល Dak Plao |
(VOV)_អបអរសាំទរ លើកទិ៣៤ទិវាគ្រូបង្រៀនវៀតណាម (ថ្ងៃទី២០វិច្ឆិកាឆ្នាំ១៩
៨២-ថ្ងៃទី២០វិច្ឆិកាឆ្នាំ២០១៦) នាព្រឹកថ្ងៃទី២០វិច្ឆិកា នាយករដ្ឋមន្ត្រី លោក Nguyen
Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំ កម្មាភិបាល
និងគ្រូបង្រៀននៅសកលវិទ្យាល័យទីក្រុងហូជីមិញ។ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី
លោក Nguyen Xuan Phuc បានអះអាងថា៖
“ រយៈពេល៣៤ឆ្នាំបានកន្លងទៅ ថ្ងៃទី២០វិច្ចិកា ជានិច្ចការជាទិវាពិសេស ពោ
ពេញមនោសញ្ជេតនារបស់ផ្នែកអប់រំ និងរបស់ប្រជាជនវៀតណាមគ្រប់រូប។ ថ្ងៃនេះ
ខ្ញុំសូមតាងនាមអោយថ្នាក់ដឹកនាំបក្ស រដ្ឋ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ
លោកគ្រូ អ្នកគ្រូនៅក្នុងទូទាំងប្រទេស។ រដ្ឋាភិបាល និងប្រជាជនវៀតណាមដឹងគុណ
ជានិច្ច ចំពោះរួមវិភាគទានមិនចេះហត់នឿយរបស់បណ្ដាលោកគ្រូ អ្នកគ្រូ។ ”
មុននោះ នាថ្ងៃទី១៩វិច្ឆិកា ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញ
ទៅសាកសូរសុខទុក្ខ និងលើកទឹកចិត្តលោកគ្រូអ្នកគ្រូ នៅឃុំព្រៃភ្នំឆ្ងាយដាច់ស្រយាល
Dak Plao ស្រុក Dak Glong ខេត្ត Dak Nong ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រូបង្រៀន ថ្ងៃទី២០វិច្ឆិកា៕