ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី 122 ទិវាកំណើតលោកប្រធានហូជីមិញ
(ថ្ងៃទី 19 ឧសភា ឆ្នាំ 1890 -ថ្ងៃទី 19ឧសភា ឆ្នាំ 2012) បន្តជំរុញយ៉ាងខ្លាំងការរៀន សូត្រ និងធ្វើតាមគំរូរសិលធម៍ លោកប្រធានហូជីមិញ អនុវត្តសេចក្ដីសម្រេចចិត្ត
នៃសន្និបាតមជ្ឈឹម លើកទី 4 (នីតិកាលទី 11) នាព្រឹកថ្ងៃទី 15 ឧសភា សារមន្ទីហូ
ជីមិញ សាខា Gia Lai និង Kon Tum បានរៀបចំការតាំងពិពណ៍ដ៏មហោឡារឹកដោយប្រធានបទ៖ លោកប្រធានហូជីមិញជាមួយបញ្ហាកសាង កែសម្រួល បក្ស។ការតាំងពិពណ៍លើកនេះ បានតាំងបង្ហាញរូបភាព ឯកសារចំនួន 148 ដែលត្រូវបាន
ចែកជា 3ផ្នែកគឺ៖ លោកប្រធានហូជីមិញ-អ្នកបង្កើតបក្ស កម្មុយនីស្តវៀតណាមលោកប្រធានហូជីមិញជាមួយបញ្ហាកសាង កែសម្រួលបក្ស និងបណ្ដារូបភាពអំពី
បក្សកម្មុយនីស្តវៀតណាម បក្សភាគខេត្ត Gia Lai កសាង កែសម្រួលបក្សដោយឥតឈប់ឈរ តាមសតិអារម្មណ៍ហូជីមិញ។ តាមរយះការតាំងពិពណ៍លើកនេះ នឹងរួមចំ ណែកលើកទឹកចិត្ត ប្រជាជនគ្រប់ស្រទាប់ជំរុញយ៉ាងខ្លាំងកិច្ចការកសាង កែសម្រួល
បក្ស លើកកំពស់សមត្ថភាពដឹកនាំ កំលាំងប្រយុទ្ធរបស់បក្ស រាំងស្កាត់ការថយចុះ
អំពីសិលធម៍ របៀបរស់នៅ និងពង្រីកតួនាទីគំរូ ឈានទៅមុខ របស់បក្ខជនម្នាក់ៗ។
តាមនោះ បង្កើនការតភ្ជាប់រវាងបក្ស ជាមួយប្រជាជន ដើម្បីអនុវត្តបណ្ដាគោលដៅ ភារកិច្ច ដែលបានដាក់ចេញ។ ការតាំងពិពណ៍លើកនេះនឹងអូសបន្លាយ ដល់ថ្ងៃទី
25 ឧសភា៕
|
សារមន្ទីហូ ជីមិញ សាខា Gia Lai និង Kon Tum បានរៀបចំការតាំងពិពណ៍ដ៏មហោឡារឹកដោយប្រធានបទ៖ លោកប្រធានហូជីមិញជាមួយបញ្ហាកសាង កែសម្រួល បក្ស(internet) |