បណ្ដាប្រទេសសន្យាផ្តល់ប្រាក់ជំនួយចំនួន ២៥ ពាន់លានដុល្លាដើម្បីអ៊ីរ៉ាក់ស្តារឡើងវិញ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៤ កុម្ភៈ រដ្ឋាភិបាលនៃប្រទេសជាច្រើនលើពិភពលោក បានសន្យាផ្តល់កញ្ចប់ប្រាក់ចំនួន ២៥ ពាន់លានដុល្លាឲ្យខ្ចីនិងវិនិយោគសំដៅ ស្តារប្រទេសអ៊ីរ៉ាក់ឡើងវិញក្រោយរយៈពេល ៣ ឆ្នាំប្រយុទ្ធប្រឆាំងនឹងអង្គការ រដ្ឋឥស្លាមស្វ័យប្រកាស (IS)។
បណ្ដាប្រទេសសន្យាផ្តល់ប្រាក់ជំនួយចំនួន ២៥ ពាន់លានដុល្លាដើម្បីអ៊ីរ៉ាក់ស្តារឡើងវិញ - ảnh 1បណ្ដាប្រទេសសន្យាផ្តល់ប្រាក់ជំនួយចំនួន ២៥ ពាន់លានដុល្លាដើម្បីអ៊ីរ៉ាក់ស្តារឡើងវិញ 

(VOVworld) – នាថ្ងៃទី ១៤ កុម្ភៈ រដ្ឋាភិបាលនៃប្រទេសជាច្រើនលើពិភពលោក បានសន្យាផ្តល់កញ្ចប់ប្រាក់ចំនួន ២៥ ពាន់លានដុល្លាឲ្យខ្ចីនិងវិនិយោគសំដៅ ស្តារប្រទេសអ៊ីរ៉ាក់ឡើងវិញក្រោយរយៈពេល ៣ ឆ្នាំប្រយុទ្ធប្រឆាំងនឹងអង្គការ រដ្ឋឥស្លាមស្វ័យប្រកាស (IS)។ ចំនួនប្រាក់នេះត្រូវបានប្រកាសនាថ្ងៃធ្វើការចុង ក្រោយនៃសន្និសីទបណ្ដាអ្នកហិរញ្ញប្បទានអន្តរជាតិដែលបានប្រព្រឹត្តទៅនៅរដ្ឋធានី Kuwait City ប្រទេសកូវ៉ែត។ អ្នកហិរញ្ញប្បទានធំបំផុតបច្ចុប្បន្នជាអង់គ្លេសនិងទួរគី។ នៅសន្និសីទលើកនេះ អ៊ីរ៉ាក់បាននាំចេញគំរោងការណ៍វិនិយោគរាប់រយលើវិស័យចម្រាញ់ប្រេង ការកសាងលំនៅដ្ឋាននិងចរាចរ។ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al-Abadi បានសម្តែងក្តីសង្ឃឹមថា៖ សហគមន៍អន្តរជាតិនឹងស្មាប្រកៀកស្មាក្នុងការប្រយុទ្ធប្រឆាំងនឹង IS តាមរយៈការជួយឧបត្ថម្ភខាងហិញ្ញវត្ថុ។ លោក al-Abadi បានឲ្យដឹងថា៖ ប្រទេសនេះត្រូវការចំនួនប្រាក់ ៩០ ពាន់កានដុល្លា សំរាប់ដំណើរស្តារឡើងវិញប្រទេសជាតិក្នុងអំឡុង ១០ ឆ្នាំ៕

ប្រតិកម្មទៅវិញ