បណ្ដាធនាគារនៅក្រិកនឹងបើកទ្វារឡើងវិញនាថ្ងៃទី ២០ កក្កដា

Chia sẻ
(VOVworld) – នាថ្ងៃទី ១៦ កក្កដា អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុក្រិក
លោក Dimitras Mardas បានឲ្យដឹងថា៖ ប្រព័ន្ធធនាគារនៃ
ប្រទេសនេះនឹងបើកទ្វារឡើងវិញ នាថ្ងៃទី ២០ កក្កដា
ខាងមុខ ហើយរក្សារកំរិតដកប្រាក់គឺ ៧ ពាន់លានអឺរ៉ូ
(ស្មើរនឹង ៧,៥ ពាន់លានដុល្លាអាមេរិក)
សំរាប់មនុស្សមួយនាក់ក្នុងថ្ងៃ។ 
បណ្ដាធនាគារនៅក្រិកនឹងបើកទ្វារឡើងវិញនាថ្ងៃទី ២០ កក្កដា  - ảnh 1
បណ្ដាធនាគារនៅក្រិកនឹងបើកទ្វារឡើងវិញនាថ្ងៃទី ២០ កក្កដា (Image: VNA)


(VOVworld) – នាថ្ងៃទី ១៦ កក្កដា អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុក្រិក លោក
Dimitras Mardas បានឲ្យដឹងថា៖ ប្រព័ន្ធធនាគារនៃប្រទេសនេះនឹង
បើកទ្វារឡើងវិញ នាថ្ងៃទី ២០ កក្កដា ខាងមុខ ហើយរក្សារកំរិតដក
ប្រាក់គឺ ៧ ពាន់លានអឺរ៉ូ (ស្មើរនឹង ៧,៥ ពាន់លានដុល្លាអាមេរិក)
សំរាប់មនុស្សមួយនាក់ក្នុងថ្ងៃ។ សេចក្តីប្រកាសពោលខាងលើត្រូវ
បាននាំចេញបន្ទាប់ពីធនាគារកណ្ដាលអឺរ៉ុប (ECB) សម្រេចបង្កើន
ប្រាក់ជំនួយជា បន្ទាន់សំរាប់ធនាគារនៅក្រិកដែលកំពុងខ្វះខាត
ប្រាក់ដ៏ធ្ងន់ធ្ងរ។ នាថ្ងៃដ៏ដែល ក្រសួងហិរញ្ញវត្ថុក្រិកបានសង្កត់ធ្ងន់
ថា៖ ការពន្យាពេលស្ថានភាពបិទទ្វាធនគារ ដល់ថ្ងៃទី
 ១៩ កក្កដា គឺជាវិធានការចាំបាច់សំដៅធានាប្រព័ន្ធហិរញ្ញវត្ថុនិង
សេដ្ឋកិច្ចជាតិ។ នាថ្ងៃដដែល បណ្ដារដ្ឋម​ន្ត្រីហិរញ្ញវត្ថុតំបន់ចាយប្រាក់អឺរ៉ូ  
(Eurogroup) បានអនុម័តលើកម្មវិធីផ្តល់ជំនួយទី ៣ សំរាប់ក្រិកក្នុងរយៈ
ពេល ៣​ឆ្នាំ៕


ប្រតិកម្មទៅវិញ