បណ្ដាតំបន់រៀបចំពិធីមិទ្ទិញជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោក

Chia sẻ
(VOV)_ដោយប្រធានបទ៖ ចូរធ្វើសកម្មភាពដើម្បីរាំងស្កាត់ការកើនឡើងកំរិតទឹកសមុទ្រ​ ទិវាបរិស្ថានពិភពលោកឆ្នាំ​២០១៤នេះ ប្រមូលផ្តុំចំពោះកិច្ចការ​ពារ​បរិស្ថាន ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ…។ល។ 

(VOV)_ដោយប្រធានបទ៖ ចូរធ្វើសកម្មភាពដើម្បីរាំងស្កាត់ការកើនឡើង
កំរិតទឹកសមុទ្រ​ ទិវាបរិស្ថានពិភពលោកឆ្នាំ​២០១៤នេះ ប្រមូលផ្តុំចំពោះកិច្ចការ​
ពារ​បរិស្ថាន ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ…។ល។ ថ្លែងមតិនៅទីពិធី​មិទ្ទិញ
នាព្រឹកថ្ងៃទី ៥  មិថុនា ឧបនាយករដ្ឋមន្ត្រី​វៀតណាម  លោក ​Hoang Trung Hai   
បានសង្កត់ធ្ងន់ថា៖បានសង្កត់ធ្ងន់ថា៖

           “ ខ្ញុំស្នើរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ត្រូវជំរុញខ្លាំងការងារឃោសនា លើក​កំពស់ចំណេះដឹង របស់សហគមន៍ ក្នុងការលាតត្រដាង ប្រើប្រាស់ប្រភព​ធនធានប្រកបដោយប្រសិទ្ធិភាព និងម្ចាស់ការទប់ទល់នឹងគ្រោះធម្មជាតិ។ រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ប្រកបដោយប្រសិទ្ធិភាព។​ប្រជាពលរដ្ឋម្នាក់ៗចូររួមកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីការពារបរិស្ថាន ​តស៊ូដើម្បីសន្តិភាព អភិវឌ្ឍន៍ចីរភាព និងរក្សាររឹងមាំអធិបតេយ្យភាពកោះ​
សមុទ្រ។”

បណ្ដាតំបន់រៀបចំពិធីមិទ្ទិញជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោក - ảnh 1
ឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក ​Hoang Trung Hai (TTXVN)


          ក្នុងពិធីមិទ្ទិញនាព្រឹកថ្ងៃទី៥ មិថុនា នៅទីក្រុង Phan Thiet ថ្នាក់ដឹកនាំ
​ខេត្ត Binh Thuán បានអំពាវនាវប្រជាជនក្នុងខេត្តរួមដៃធ្វើសកម្មភាព​ ដើម្បី៖ពណ៌ខៀវរបស់សន្តិភាព ពណ៌ខៀវរបស់ការអភិវឌ្ឍន៍ចីរភាព ដើម្បីបុព្វហេតុ
ការពារបរិស្ថាន ការពារកោះសមុទ្រនៃមាតុប្រទេស។

          នៅទីក្រុង Can Tho ពិធីមិទ្ទិញជួយជ្រោមជ្រែងទិវាបរិស្ថានពិភព​លោក ​និងសប្ដាហ៍សមុទ្រនិងកោះសមុទ្រវៀតណាមឆ្នាំ ២០១៤ ត្រូវបាន​ប្រព្រឹត្ត ទៅនាព្រឹកថ្ងៃទី ៥ មិថុនា ដោយមានការចូលរួមរបស់មនុស្សចំនួនជាង១
ពាន់៦រយនាក់។

        ក្នុងក្របខ័ណ្ឌបណ្ដាសកម្មភាពជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោក នាយប់ថ្ងៃទី៤មិថុនានៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅពិធីប្រគល់រង្វាន់​
មហោស្រព​ខ្សែភាពយន្តបរិស្ថានទូទាំងប្រទេសលើកទី៥។​ វណ្ណកម្មឆ្នើមចំនួន
​១៩​បានជ្រើសរើសដើម្បីប្រគល់រង្វាន់បានឆ្លុះបញ្ចាំងនូវតំលៃធនធានចំពោះ​
ជីវភាព​រស់នៅ។ ថ្លែងមតិនៅកម្មវិធី អនុរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថាន​
លោក Bui Cach Tuyen បានវាយតំលៃថា៖

​​​​        “បណ្ដាអ្នកនិពន្ធវណ្ណកម្មទទួលបានរង្វាន់ក្នុងមហោស្រពខ្សែភាពយន្តលើក
នេះមានតំលៃសិល្បៈជ្រាលជ្រៅលើកទឹកចិត្តអ្នកធ្វើខ្សែភាពយន្តអំពីបរិស្ថាន។ ទន្ទឹមនឹងនោះតាមរយៈនេះក៏បំផុសចលនាការពារបរិស្ថានស៊ីជម្រៅក្នុងសង្គម
​ទាំងមូល៕”


ប្រតិកម្មទៅវិញ