បណ្ដាតំបន់ប្រមូលផ្តុំជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះ Dianmu

Chia sẻ
(VOV)_តាមគណៈកម្មាធិការបញ្ជាណែនាំ ជួយសង្គ្រោះ និងបង្ការទប់ទល់​នឹង​គ្រោះ​ធម្មជាតិខេត្ត Nghe An បានអោយដឹងថា៖គិតដល់ព្រឹកថ្ងៃទី២១​សីហា​ ដោយរង​ឥទ្ធិពលពីខ្យល់ព្យុះ Dianmu ក្នុង​ខេត្តមានមនុស្សមួយនាក់ត្រូវស្លាប់ 
បណ្ដាតំបន់ប្រមូលផ្តុំជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះ Dianmu - ảnh 1
បណ្ដាតំបន់ប្រមូលផ្តុំជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះ Dianmu

          (VOV)_តាមគណៈកម្មាធិការបញ្ជាណែនាំ ជួយសង្គ្រោះ និងបង្ការទប់ទល់​នឹង​
គ្រោះ​ធម្មជាតិខេត្ត Nghe An បានអោយដឹងថា៖គិតដល់ព្រឹកថ្ងៃទី២១​សីហា​ ដោយរង​
ឥទ្ធិពលពីខ្យល់ព្យុះ Dianmu ក្នុង​ខេត្តមានមនុស្សមួយនាក់ត្រូវស្លាប់ ផ្ទះ​៦​ខ្នង់​ត្រូវបំផ្លិច
បំផ្លាញ និងម៉ាស៊ីនភ្លើងចំនួន១៥០គ្រឿងត្រូវខូចខាត។ ​ថ្នាក់​ដឹកនាំខេត្តបា​ន​ស្នើ
អោយប្រធានគណៈកម្មាធិការប្រជាជនគ្រប់ស្រុក ទីរួម​ខេត្តត្រូវប្រមូលផ្តុំកម្លាំង​ 
មធ្យោបាយក្នុងតំបន់ ដើម្បីជួយឧបត្ថម្ភប្រជាជន រៀបចំការទៅសាកសួរសុខទុក្ខ 
និងលើកទឹកចិត្តគ្រួសារមានសមាជិកស្លាប់ និងខូចខាតទ្រព្យសម្បត្តិ​ដោយខ្យល់ព្យុះ
បណ្ដាលឡើង។

          គិតដល់នារសៀលថ្ងៃទី២០ សីហា ខេត្ត Yen Bai មានផ្ទះ១៤ខ្នង់ត្រូវ​ផ្តួលរលំ​ 
គ្រួសារជាង១៥០០គ្រួ ត្រូវជំលៀសទៅតំបន់សុវត្ថិភាព។

          ពីយប់ថ្ងៃទី១៨ដល់ថ្ងៃទី២០សីហា នៅខេត្ត Son la  ខ្យល់ព្យុះបានបណ្ដាល​អោយ​
មនុស្សមួយនាក់ត្រូវស្លាប់ ២នាក់រងរបួស និងទ្រព្យសម្បត្តិត្រូវខូចខាត​ប្រមាណ​៣២
ពាន់លានដុង។ ចំពោះស្ថានភាពនេះ គណៈកម្មាធិការបញ្ជាណែនាំបង្ការទប់ទល់នឹង
គ្រោះធម្មជាតិ និងស្វែងរកជួយសង្គ្រោះរបស់ខេត្ត Son La បាន​រៀបចំ​សកម្ម​ភាព​ទប់
ទល់នឹងខ្យល់ព្យុះ ទៅសាកសួរសុខទុក្ខ និងជួយឧបត្ថម្ភគ្រួសាររងឥទ្ធិពលច្រើន៕

ប្រតិកម្មទៅវិញ