បណ្ដាខេត្តភាគកណ្ដាលម្ចាស់ការទប់ទល់នឹងព្យុះលេខ៨

Theo VOV -
Chia sẻ
Vovworld-បណ្ដាខេត្តភាគកណ្ដាល​មានភ្លៀងធ្លាក់ខ្លាំងបណ្ដាលឲ្យមានការបាក់ស្រុតដីនៅដំបន់ព្រៃភ្នំនិងដំបន់ឆ្នេរសមុទ្រ។

បណ្ដាខេត្តភាគកណ្ដាលម្ចាស់ការទប់ទល់នឹងព្យុះលេខ៨ - ảnh 1
បណ្ដាខេត្តភាគកណ្ដាលម្ចាស់ការទប់ទល់នឹងព្យុះលេខ៨ (vov.vn)



        Vovworld-ដោយសាររងឥទ្ធិពលរបស់ព្យុះលេខ៨ បណ្ដាខេត្តភាគកណ្ដាល
​មាន​ភ្លៀងធ្លាក់ខ្លាំងបណ្ដាលឲ្យមានការបាក់ស្រុតដីនៅដំបន់ព្រៃភ្នំនិងដំបន់ឆ្នេរ
សមុទ្រ។ នៅ​ខេត្ត Quang Ngai ប៉ុស្តិត្រួតពិនិត្យការពារព្រំដែនកំពង់ផែ Sa Ky ស្រុក
Son Tinh បានដំណើរការហាមឃាត់មធ្យោបាយចេញទៅសមុទ្រ។​ វរសេនីយ៍ត្រី
Bui Van Hung អនុប្រធាន ប៉ុស្តិត្រួតពិនិត្យការពារព្រំដែនកំពង់ផែ Sa Ky ខេត្ត Quang
Ngai​ បាន​ឲ្យដឹងថា៖

        “ចូលក្នុងនេះកងទ័ពការពារព្រំដែននិងដំបន់បានរៀបចំឲ្យបណ្ដានាវាចូលចត់
ធានាសុវត្ថិភាព ជៀសវាងបណ្ដាលការខូចខាតសំរាប់ប្រជាជន។​យើងខ្ញុំក៏​បាន​សហការជាមួយនគរបាលដំបន់ការពារសណ្ដាប់ធ្នាប់នៅដំបន់កំពង់ផែ។”

         ភ្លៀងខ្លាំងក្នុងប៉ុន្មានថ្ងៃកន្លងមកក៏បានធ្វើឲ្យស្ទះលើខ្សែផ្លូវគមនាគមន៍មួយ
ចំនួននៅស្រុកព្រៃភ្នំ Tay Giang ខេត្ត Quang Nam។ នៅខេត្ត Thua Thien Hue ភ្លៀង​​​ខ្លាំងក៏ធ្វើឲ្យឆ្នេរសមុទ្រកំណាត់ឃុំ Hai Duong ទីរួមស្រុក Huong Tra ត្រូវទឹកសមុទ្រ
ចូលជាង១០ម៉ែត្រ មានប្រវែង១៥០ម៉ែត្រ៕

ប្រតិកម្មទៅវិញ