រូបថត៖ កាសែតឧស្សហកម្ម និងពាណិជ្ជកម្ម |
នាព្រឹកថ្ងៃទី ២៨ មិថុនា នៅខេត្ត Tay Ninh គណៈកម្មាធិ ការប្រជាជន ទីក្រុងហូជីមិញ និងគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh បានសហការគ្នារៀបចំសិក្ខាសាលាស្តីពី “អភិ វឌ្ឍន៍ផលិតផលតភ្ជាប់គ្នា ដើម្បីជំរុញតម្រូវការទេសចរណ៍នៅតំបន់ភូមិភាគអាគ្នេយ៍”។ អញ្ជើញចូលរួម
សិក្ខាសាលានេះមានវត្តមានថ្នាក់ដឹកនាំផ្នែកទេសចរណ៍ សហគ្រាសមកពីបណ្ដាខេត្តក្រុង ដូចជា៖ ទីក្រុងហូជីមិញ ខេត្ត Dong Nai Binh Duong Binh Phuoc Tay Ninh Ba Ria Vung Tau។
អង្គសិក្ខាសាលាបានប្រកាសផលិតផលទេសចរណ៍អន្តរតំបន់មួយចំនួនដូចជា៖ ផលិតផលទេសចរណ៍ ទីក្រុងហូជីមិញ - Tay Ninh – Binh Duong – Binh Phuoc និងផលិតផលទេសចរណ៍ទីក្រុងហូជីមិញ - Dong Nai – Ba Ria Vung Tau ។ ទន្ទឹមនឹងនេះ មានសហគ្រាសធ្វើដំណើរចំនួន ៩ នៅទីក្រុងហូជីមិញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអភិវឌ្ឍន៍ និងជំរុញសេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍ជាមួយអង្គភាពផ្តល់សេវាកម្មចំនួន ២០ នៅខេត្តភូមិភាគអាគ្នេយ៍ផងដែរ៕