ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Binh Minh និងឧបនាយករដ្ឋមន្រ្តីកម្ពុជា
សម្ដេច ស ខែង សម្ដែងក្ដីសប្បាយរីករាយចំពោះការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងវៀតណាម-កម្ពុជានាពេលកន្លងមក។ (រូបថត៖ VGP) |
នៅថ្ងៃទី២៨ ខែតុលា ឧបនាយករដ្ឋមន្រ្តីប្រចាំការវៀតណាមលោក Pham Binh Minh រួមជាមួយឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រ កម្ពុជាសម្ដេច ស ខែង បានអញ្ជើញធ្វើសហប្រធានដឹកនាំកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិ បត្តិការនិងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជាលើកទី១១ តាមប្រព័ន្ធ វីដេអូ។ អញ្ជើញចូលរួមកិច្ចប្រជុំនេះដែរ ចំពោះខាងវៀតណាមមានវត្តមានថ្នាក់ដឹកនាំ នៃក្រសួង ស្ថាប័នមជ្ឈឹមចំនួន២០ ប្រធាន អនុប្រធានខេត្តមានព្រំប្រទល់ជាប់នឹង កម្ពុជាទាំង១០។ ចំណែកខាងកម្ពុជាវិញ មានថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នចំនួន២៣ និងខេត្តមានព្រំប្រទល់ជាប់នឹងវៀតណាមទាំង១១។
កិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍបណ្ដា ខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជាលើកទី១២នឹងត្រូវបានរៀបចំឡើងនៅវៀតណាមក្នុងឆ្នាំ២០២២។ (រូបថត៖ VGP)
|
នៅកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពថា នាពេលខាងមុខចាំបាច់ត្រូវខិតខំ ប្រឹងប្រែងលើកកំពស់ថែមទៀតនូវប្រសិទ្ធភាពនៃការសម្របសម្រួលឆ្លើយតបនឹងជម្ងឺ រាតត្បាតកូវីដ-១៩; ធានាខ្សែព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព សហ ប្រតិបត្តិការនិងអភិវឌ្ឍ ព្រមទាំងប្ដេជ្ញាចិត្តរក្សាកំណើននៃការផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេ ភាគីផងដែរ។ ភាគីទាំងពីរក៏បានលើកទឹកចិត្តខេត្តជាប់ព្រំដែននានា បន្តសហប្រតិបត្តិ ការគ្នាលើវិស័យផ្សេងទៀតដូចជាអប់រំ វប្បធម៌ កីឡា ទេសចរណ៍ ប្រៃសណីយ៍ ទូរគមនាគមន៍ ជាដើម។ បញ្ចប់កិច្ចប្រជុំ ភាគីទាំងពីរបានអនុម័តលើសេចក្ដីប្រកាស ព័ត៌មានរួម។
គួរជម្រាបបន្ថែមទៀតថា កិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍបណ្ដា ខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជាលើកទី១២នឹងត្រូវបានរៀបចំឡើងនៅវៀតណាមក្នុងឆ្នាំ២០២២៕