(VOV)_ សម័យប្រជុំលើកទី ១៤ នៃក្រុមប្រឹក្សារប្រជាជនទីក្រុងហូជីមិញ នីតិកាលទី៨ ត្រូវបានប្រារព្វឡើង នាព្រឹកថ្ងៃទី ៨ កក្កដា។ ក្រៅពីបណ្ដាបញ្ហា ដូចជា៖ អនុម័តទៅលើសេចក្ដីសម្រេចចិត្តស្ដីពីការឃ្លាំមើលកម្មវិធីកែទម្រង់ រដ្ឋបាលនៅទីក្រុង ចាប់ពីឆ្នាំ ២០១១ មក…។ល។ គឺបញ្ហាស្ថិរភាពសេដ្ឋកិច្ច សង្គមកិច្ច ក្នុងកាលះទេសះ ដែលចិនបានដាក់ស្ថានីយខួង Haiyan Shiyou ៩៨១ ដោយខុសច្បាប់នៅក្នុងតំបន់ខ្ពងរាបបាតសមុទ្រ និងតំបន់សេដ្ឋកិច្ច
ផ្ដាច់មុខ របស់វៀតណាម នឹងបានបណ្ដាដំណាងយកមកពិភាក្សាយ៉ាង ម៉ត់
ចត់ ក្នុងសម័យប្រជុំលើកនេះ។ ថ្លែងមតិនៅទីនេះ ប្រធានក្រុម ប្រឹក្សារប្រ ជាជនទីក្រុងហូជីមិញ លោកស្រី Nguyen Thi Quyet Tam បានសង្កត់ធ្ងន់ថា៖
“ ចំពោះមុខបំរ៉ែបំរួលនៅសមុទ្រខាងកើត នាបច្ចុប្បន្ន ដោយមានតួនាទី
ជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់ប្រទេសទាំងមូល ទីក្រុងហូជីមិញត្រូវខំប្រឹងប្រែងជាច្រើនជាងទៀត ដើម្បីសម្រេចរាល់គោលដៅដែលបាននាំចេញ មាន
សកម្មភាពជាក់ស្ដែង តស៊ូ និងស្នើចិនត្រូវដកស្ថានីយខួងចេញពីតំបន់ដែនសមុទ្ររបស់វៀតណាមនិងរួមចំណែកចូលក្នុងការកសាងនិងការពារមាតុប្រទេស។ ”
|
ប្រធានក្រុមប្រឹក្សារប្រជាជនទីក្រុងហូជីមិញ លោកស្រី Nguyen Thi Quyet Tam (TTXVN) |
ក្នុងពេលនោះដែរ ថ្លែងមតិបើកសម័យប្រជុំក្រុមប្រឹក្សារប្រជាជនទីក្រុង Da
Nang នីតិកាលទី១០ លោក Tran Tho លេខាគណៈកម្មាធិការបក្សទីក្រុង និង ជាប្រធានក្រុមប្រឹក្សារប្រជាជនទីក្រុង Da Nang បានអោយដឹងថា៖
“ សម័យប្រជុំលើកនេះ នឹងនាំចេញបណ្ដាដំណោះស្រាយ ដើម្បីសម្រេចផែនការមេ ក្នុងឆ្នាំ២០១៤។ ជាពិសេស នៅក្នុងសម័យប្រជុំនេះដែរក្រុមប្រឹក្សារ ប្រជាជនទីក្រុងនឹងពិភាក្សា ហើយអនុម័តលើសេចក្ដីសម្រេចចិត្តដោយប្រឆាំង
ជំទាស់ចិន ដែលបានដាក់ស្ថានីយខួង Haiyan Shiyou ៩៨១ ដោយខុសច្បាប់ រំលោភទៅលើអធិបតេយ្យភាពជាតិរបស់វៀតណាម និងរបស់ទីក្រុង Da Nang ៕ ”