បញ្ហាសមុទ្រខាងកើតត្រូវបានយកមកពិភាគ្សានៅកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ាន-ចិន

Chia sẻ
(VOVworld) - បណ្ដាប្រទេសអាស៊ានបានសំដែងការ
ព្រួយបារម្ភអំពីបម្រែបម្រួលនាពេលថ្មីៗនេះនៅសមុទ្រ
ខាងកើត ហើយសង្កត់ធ្ងន់ទៅលើសារសំខាន់របស់
សមុទ្រខាងកើតនិងការយកចិត្តទុកដាក់របស់សហ
គមន៍អន្តរជាតិចំពោះស្ថានភាពនៅសមុទ្រខាងកើតនាពេលកន្លងទៅ។
បញ្ហាសមុទ្រខាងកើតត្រូវបានយកមកពិភាគ្សានៅកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ាន-ចិន - ảnh 1
ចិនអនុវត្តន៍សកម្មភាពពូនជ្រុំកោះសិប្បនិមិត្នដោយខុសច្បាប់នៅសមុទ្រខាងកើត (រូបថត៖CSIS)

(VOVworld) - នាថ្ងៃទី៩ មិថុនា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ាន-ចិនលើកទី
១២ អំពីការអនុវត្តន៍សេចក្ដីថ្លែងការណ៍ស្ដីអំពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រ
ខាងកើត (DOC) និងពិគ្រោះយោបល់អំពីការកសាងក្រមប្រតិបត្តិនៅសមុទ្រខាង
កើត (COC) ត្រូវបានរៀបចំឡើងនៅទីក្រុង Ha Long ខេត្ត Quang Ninh ភាគខាងជើង
វៀតណាម។អនុរដ្ឋមន្រ្តីការបរទេសលោក Le Hoai Trung បាន ដឹកនាំគណៈប្រតិភូ
វៀតណាមចូលរួមកិច្ចប្រជុំ។នៅទីនេះ បណ្ដាប្រទេសអាស៊ាន បានសំដែងការព្រួយ
បារម្ភអំពីបម្រែបម្រួលនាពេលថ្មីៗនេះនៅសមុទ្រខាងកើត ហើយសង្កត់ធ្ងន់ទៅលើ
សារសំខាន់របស់សមុទ្រខាងកើតនិងការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ
ចំពោះស្ថានភាពនៅសមុទ្រខាងកើតនាពេលកន្លងទៅ។ប្រទេសអាស៊ានទាំងអស់
និងចិនបានអះអាងជាថ្មីម្ដងទៀតនូវសារសំខាន់និងសន្យាថា នឹងអនុវត្តន៍យ៉ាង
ពេញលេញនិងប្រកបដោយប្រសិទ្ធិភាពនូវ DOC សំដៅបង្កើនទំនុកទុកចិត្តនិង
ជំរុញកិច្ចសហប្រតិបតិ្តការជាក់ស្ដែង រួមចំណែក រក្សាសន្តិភាព ស្ថិរភាព សន្តិសុខ
និងសុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍នៅ សមុទ្រខាងកើត។
ថ្លែងមតិនៅកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីលោក Le Hoai Trung បានអះអាងថា វៀត
ណាមនិងអាស៊ានគោរពទំនាក់ទំនងជាមួយចិន ហើយអំពាវនាវឲ្យអាស៊ាននិង
ចិនគប្បីអនុវត្តន៍យ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធិភាពនូវ DOC។ស្ដីអំពី
ការកសាង COC លោក Le Hoai Trung បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការ
សំរេច COC ឲ្យបានឆាប់ៗសំដៅគ្រប់គ្រងនិងរាំងស្កាត់ជំលោះ បង្កបរិយាកាស
ងាយស្រួលសំរាប់ការដោះស្រាយជំលោះដោយសន្តិវិធី​ ព្រមទាំងស្នើរឲ្យភាគី
ទាក់ទិនទាំងអស់បង្កើនការរៀបចំកិច្ចប្រជុំនិងការផ្លាស់ប្ដូរមតិអំពីបញ្ហាជាក់ស្ដែង
ជាពិសេសគឺអំពីសេចក្ដីព្រាងនិងពេលវេលាសំរេច COC៕

ប្រតិកម្មទៅវិញ