សម្ព័ន្ធអារ៉ាប់កាត់ផ្ដាច់ទំនាក់ទំនងជាមួយហ្គាតេម៉ាឡា (sivtelegram.media) |
តាមនោះ អង្គការពោលខាងលើបានលុបចោលអនុស្សរណៈមួយ ដែលបានចុះហត្ថលេខានាឆ្នាំ២០១៣ ហើយកាត់ផ្ដាច់ទំនាក់ទំនងជាមួយប្រទេសអាមេរិកកណ្តាលនេះ។
សេចក្ដីសម្រេចចិត្តពោលខាងលើរបស់ AL ត្រូវបាននាំចេញ បន្ទាប់ពីហ្គាតេម៉ាឡាបានបើកសម្ពោធស្ថានទូតនៃប្រទេសខ្លួនប្រចាំនៅទីក្រុងយេរូសាឡឹមដែលមានជំលោះ នេះ នាថ្ងៃទី ១៦ ឧសភា ពោលគឺបន្ទាប់ពីរយៈពេល ២ ថ្ងៃ ដែលអាមេរិកមានកាយវិការដូច្នេះ។
សូមគូសបញ្ជាក់ថា៖ មុននេះ AL បានថ្កោលទោសចំពោះផែនការរបស់ហ្គាតេម៉ាឡា ស្ដីពីការប្ដូរទីតាំងស្ថានទូតនៅអ៊ីស្រាអែលពី Tel Aviv ទៅកាន់ យេរូសាឡឹមផងដែរ៕