បញ្ហាជនចំណាកស្រុក៖អាល្លឺម៉ង់ប្រកាសថាត្រួតពិនិត្យព្រំដែនគ្មានកាលកំណត់

Chia sẻ
(VOVworld) - ឆ្លើយសម្ភាសន៍នៅវិទ្យុសម្លេង MDR Info
 របស់អាល្លឺម៉ង់នាថ្ងៃទី២១មករា រដ្ឋមន្រ្តីក្រសួងមហា
ផ្ទៃសហរដ្ឋអាល្លឺម៉ង់លោក Thomas de Maiziere បាន
ឲ្យដឹងថា ប៊ែកឡាំងនឹងដំណើរការត្រួតពិនិត្យព្រំដែន
គ្មានកាលកំណត់ សំដៅកាត់បន្ថយរលកជនចំណាកស្រុកចូលក្នុងប្រទេសនេះ។
បញ្ហាជនចំណាកស្រុក៖អាល្លឺម៉ង់ប្រកាសថាត្រួតពិនិត្យព្រំដែនគ្មានកាលកំណត់ - ảnh 1
រលកជនភៀសខ្លួនហូរចូលអាល្លឺម៉ង់ (រូបថត៖AFP/TTXVN)

(VOVworld) - ឆ្លើយសម្ភាសន៍នៅវិទ្យុសម្លេង MDR Info របស់អាល្លឺម៉ង់នាថ្ងៃទី២១
មករា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសហរដ្ឋអាល្លឺម៉ង់លោក Thomas de Maiziere បានឲ្យដឹង
ថា ប៊ែកឡាំងនឹងដំណើរការត្រួតពិនិត្យព្រំដែនគ្មានកាលកំណត់ សំដៅ កាត់បន្ថយ
រលកជនចំណាកស្រុកចូលក្នុងប្រទេសនេះ។តាមលោក de Maiziere ថា ចាប់តាំងពី
ប៉ុន្មានសប្ដាហ៍មុននេះមក អាល្លឺម៉ង់បានដំណើរការចុះឈ្មោះ ភៀសខ្លួនសំរាប់ជន
ចំណាកស្រុកសឹងតែទាំងអស់ចូលក្នុងប្រទេសនេះ ហើយ បែកឡាំងនឹងបណ្ដេញ
ជនភៀសខ្លួននានាដែលមិនមានលិខិតស្នាមស្រប ច្បាប់ក៏ដូចជាមិនដាក់ពាក្យ
សុំភៀសខ្លួននៅអាល្លឺម៉ង់ផងដែរ។ស្ដីអំពីបរិមាណ ជនចំណាកស្រុកទៅកាន់
អាល្លឺម៉ង់ក្នុងឆ្នាំ២០១៦ លោក de Maiziere មិនបង្ហាញ តួរលេខជាក់លាក់ទេ ប៉ុន្តែ
សង្កត់ធ្ងន់ថា អាល្លឺម៉ង់មិនអាចបន្តទទួលបន្ថែមជន ភៀសខ្លួនចំនួន១លាននាក់
ទៀតឡើយ ហើយតួរលេខនេះនឹងត្រូវបានកាត់បន្ថយ យ៉ាងខ្លាំងក្លា៕

ប្រតិកម្មទៅវិញ