នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson (រូបថត៖ AFP/TTXVN) |
លោក Boris Johnson បានមានប្រសាសន៍ថាទឹកប្រាក់ចំនួន ៣៩ ពាន់លានផោន គឺជាកញ្ចប់ហិរញ្ញប្បទានដ៏សំខាន់សម្រាប់អង់គ្លេសក្នុងការចំណាយលើគោលដៅអាទិភាពរបស់ខ្លួន ហើយនេះមិនមែនជាការគំរាមកំហែងនោះទេ នេះគ្រាន់តែជាភាពជាក់ស្តែងតែបុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់ខុទ្ទកាល័យនាយករដ្ឋមន្រ្តីអង់គ្លេសបានឲ្យដឹងថា លោក Boris Johnson បដិសេធឆ្លើយសំនួរថាតើអង់គ្លេសនឹងចំណាយទឹកប្រាក់ប៉ុន្មានសម្រាប់ “វិក័យ ប័ត្រនៃការលែងលះគ្នានេះទេ” ប្រសិនបើអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀងណាមួយនោះទេ។
រីឯខ្លួនវិញ រហូតមកដល់ពេលនេះ EU នៅតែបដិសេដរាល់សំណូមពររបស់ អង់គ្លេសដែលពាក់ព័ន្ធនឹងការដែលទីក្រុងឡុងដ៍នឹងត្រូវតែបង់ថ្លៃមួយចំណែកឬទាំងស្រុងចំពោះទឹកប្រាក់ ៣៩ពាន់លានផោនសម្រាប់ការ«លែងលះគ្នា» នេះផងដែរ៕