ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់គណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen (រូបថត៖ AFP/TTXVN) |
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅទីក្រុងប៊ែរឡាំង (ប្រទេសអាឡឺម៉ង់) លោកស្រី Ursula von der Leyen បានឲ្យដឹងថាដំណើរការ Brexit ដែលជួបប្រទះភាពវឹកវរជាច្រើននេះ បានរំលឹកដល់មនុស្សដែល "ធ្លាប់សង្ស័យចំពោះសហភាពអឺរ៉ុប" អំពីអត្ថប្រយោជន៍នៃការក្លាយជាសមាជិកនៃសហភាពនេះ។ លោកស្រី ក៏បានសង្កត់ធ្ងន់ទៀតថា សហភាពអឺរ៉ុប បានបញ្ជាក់ពីការដែលប្លុកនេះអាចរីកចម្រើនកាន់តែខ្លាំងឡើងៗនៅក្នុងសម័យមានវិបត្តិ ហើយលោកស្រី បន្តទៀតថា «ទោះបីជាយើងខុសគ្នា ប៉ុន្តែនៅពេលធ្វើកចិ្ចចរចារនានាអំពី Brexit យើងមានសមាជិកចំនួន ២៧ ចេះប្រកៀកស្មានឹងគ្នាផងដែរ” ៕