បញ្ជាការ​ដ្ឋាន​នៃអង្គការសហប្រជាជាតិ​ស៊ើបអង្កេត​អំពី​ការផ្ទុះ​កាំភ្លើងនៅតាមព្រំដែនរវាងប្រទេសកូរ៉េទាំងពីរ

Chia sẻ
(VOVWORLD) - គណកម្មាធិការផ្អាកសង្គ្រាមយោធានឹងធ្វើការស៊ើបអង្កេតថាតើក្រុងព្យុងយ៉ាងបានរំលោភបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលបានចុះហត្ថ លេខានៅឆ្នាំ ១៩៥៣ដែរ ឬអត់។
បញ្ជាការ​ដ្ឋាន​នៃអង្គការសហប្រជាជាតិ​ស៊ើបអង្កេត​អំពី​ការផ្ទុះ​កាំភ្លើងនៅតាមព្រំដែនរវាងប្រទេសកូរ៉េទាំងពីរ - ảnh 1 ប៉ុស្តិ៍យាមល្បាតរបស់កូរ៉េខាងជើងនៅ DMZ (រូបថតៈយ៉ុនហាប់)

មេបញ្ជាការនៃអង្គការសហប្រជាជាតិប្រចាំនៅ ឧបទ្វីបកូរ៉េកាលពីថ្ងៃទី ៤ខែឧសភា បានបញ្ជូនក្រុមស៊ើបអង្កេតទៅកាន់កន្លែងកើតហេតុ នៃករណីផ្ទុះកាំភ្លើង នៅប៉ុស្តិ៍យាមល្បាតរបស់កូរ៉េខាងត្បូង នៅតំបន់គ្មានយោធាអន្តរកូរ៉េ (DMZ) ដែលបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី ៣ ខែឧសភា។ មន្ត្រីមួយរូប នៃបញ្ជាការដ្ឋាននៃអង្គការសហប្រជាជាតិបានឲ្យដឹងថា គណកម្មាធិការផ្អាកសង្គ្រាមយោធានឹងធ្វើការស៊ើបអង្កេតថាតើក្រុងព្យុងយ៉ាងបានរំលោភបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលបានចុះហត្ថលេខានៅឆ្នាំ ១៩៥៣ដែរ ឬអត់។

មុននេះ សេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បានឲ្យដឹងថា នាព្រឹកព្រលឹមថ្ងៃទី ៣ ខែឧសភា កងទ័ពកូរ៉េខាងជើងបានបាញ់កាំភ្លើងទៅកាន់ប៉ុស្តិ៍យាមល្បាតរបស់កូរ៉េខាងត្បូង នៅតំបន់គ្មានយោធា (DMZ)៕

ប្រតិកម្មទៅវិញ