បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមនិងបញ្ជាការដ្ឋានទ័ពជើងគោកកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការការពារព្រំដែន

Chia sẻ

(VOVWORLD) -  នាថ្ងៃទី១៤ខែវិច្ឆកា នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូរបស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែននៃក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយ ឧត្តមសេនីយ៍ទោ លោក  Hoang Xuan Chien សមាជិកមជ្ឈិមបក្សសមាជិកបក្សទ័ពមជ្ឈិមនិងជាមេបញ្ជាការកងទ័ពការពារព្រំដែននៃក្រសួងការពារប្រទេស វៀត ណាម និងឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែត មេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពជើងគោកអញ្ជើញធ្វើជាប្រធានគណៈប្រតិភូ ចូលរួមជំនួបពិភាក្សា សំដៅវាយតម្លៃនូវលទ្ធផលសហប្រតិបត្តិការក្នុងកិច្ចការពារព្រំដែនក្នុងឆ្នាំ២០១៨ និងពិភាក្សាអំពីទិសដៅសហប្រតិបត្តិការសម្រាប់ឆ្នាំ២០១៩។

បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមនិងបញ្ជាការដ្ឋានទ័ពជើងគោកកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការការពារព្រំដែន - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ

បន្ទាប់ពីបានស្តាប់នូវការផ្លាស់ប្តូរមតិយោបល់ និងវាយតម្លៃនូវលទ្ធផលទទួលបានពីកិច្ចសហប្រតិបត្តិការ ការពារព្រំដែននាប៉ុន្មានឆ្នាំកន្លងមកនេះ ឧត្តមសេនីយ៍ទោ លោក Hoang Xuan Chien និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានក្តីសោមនស្សរីករាយដោយបានឃើញទំនាក់ទំនង សហប្រតិបត្តិការរវាងកងទ័ពប្រជាជនវៀតណាមជាមួយកងយោធពលខេមរភូមិន្ទកម្ពុជានិយាយរួម និងរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជានិយាយដោយឡែក ដែលមានការរីកចំរើននិងកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។  នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តរក្សាការអនុវត្តត្រឹមត្រូវនូវពិធីសារកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី; ផែនការសហប្រតិបត្តិការការពារជាតិឆ្នាំ ២០១៩ របស់ក្រសួងការពារជាតិនៃប្រទេសទាំងពីរនិងខ្លឹមសារដែលភាគីទាំងពីរបានផ្លាស់ប្តូរនិងបានយល់ព្រមដែលបានកត់ត្រាក្នុងកំណត់ហេតុ។ ភាគីទាំងពីរក៏បានសម្តែងនូវការប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្មនិងបង្កលក្ខណៈងាយស្រួល សម្រាប់ការងារបោះបង្គោលព្រំដែន ដើម្បីអាចត្រូវបញ្ចប់ឆាប់ៗនេះស្របតាមផែនការរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ