|
បញ្ចប់សម័យពិនិត្យពិច្ច័យចុងក្រោយស្តីអំពីការកាត់ទោសប្រធានាធិបតីកូរ៉េខាងត្បូង (VNA) |
(VOVworld) – នាយប់ថ្ងៃទី ២៧ កុម្ភៈ តុលាការរដ្ឋធម្មនុញ្ញកូរ៉េខាងត្បូងបាន
បញ្ចប់ការពិនិត្យពិច្ច័យចុងក្រោយស្តីអំពីការកាត់ទោសប្រធានាធិបតីកូរ៉េខាង
ត្បូង លោកស្រី Park Geun-hye ក្នុងកាលៈទេសៈដែលបណ្ដាការធ្វើបាតុកម្មប្រឆាំង
ជំទាស់និងគាំទ្រថ្នាក់ដឹកនាំរូបនេះប្រព្រឹត្តទៅនៅខាងក្រៅទីស្នាក់ការនៃតុលាការ។
ប្រធានាធិបតី Park Geun-hye មិនចូលរួមសម័យពិនិត្យពិច្ច័យពោលខាងលើឡើយ
ប៉ុន្តែបានផ្ញើសេចក្តីប្រកាសមួយដល់តុលាការក្នុងនោះលើកឡើងបណ្ដាការខំប្រឹង
ប្រែងជួយមាតុប្រទេសរបស់ខ្លួនព្រមទាំងអះអាងថា៖ លោកស្រីមិនធ្វើប្រការណា
ដើម្បីផលប្រយោជន៍របស់ខ្លួនទេ។ ថ្នាក់ដឹកនាំរូបនេះក៏បានសូមទោសព្រោះបាន
បណ្តាលឲ្យកើតឡើង «ការឈឺចាប់យ៉ាងធ្ងន់ធ្ងរ» ចំពោះប្រជាពលរដ្ឋហើយសន្យាថា៖
នឹងខ្នះខ្នែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីសាមគ្គីជាតិនិងជំនះពុះពារលើ
ស្ថានភាពបច្ចុប្បន្ន។ សាធារណៈមតិបានចាត់ទុកថា៖ នាថ្ងៃទី ១៣ មិនា ខាងមុខ
ចៅក្រមស្តីទីតុលាការ លោក Lee Jung-mi នឹងចូលនិវត្តន៍ហើយតុលាការរដ្ឋធម្មនុញ្ញ
នឹងប្រកាសសាលក្រមស្តីពីការកាត់ទោសលោកស្រី Park Geun-hye ដែលរដ្ឋសភានៃ
ប្រទេសនេះផ្តើមឡើងនាថ្ងៃទី ៩ ធ្នូ ឆ្នាំ ២០១៦ កន្លងទៅ។ ក្នុងករណី តុលាការរដ្ឋធម្ម
នុញ្ញយល់ព្រមនឹងការផ្តើមគំនិតកាត់ទោសនិងបញ្ចប់តំណែងជាប្រធានាធិបតីរបស់
លោកស្រី Park Geun-hye នោះគឺកូរ៉េខាងត្បូងនឹង រៀបចំការបោះឆ្នោតប្រធានាធិបតី
ក្រោយរយៈពេល ៦០ ថ្ងៃ៕