បង្ហាញមុខក្រុមប្រឹក្សាពិគ្រោះយោបល់នៃគណៈកម្មាធិការជាតិអំពីបំរ៉ែបំរួលអាកាសធាតុ

Chia sẻ
(VOVworld) - នាព្រឹកថ្ងៃទី២២ មករា នៅរដ្ឋធានី
ហាណូយ ក្រសួងធនធាន ធម្មជាតិនិងបរិស្ថានវៀត
ណាម បានរៀបចំពិធីបង្ហាញមុខក្រុមប្រឹក្សាពិគ្រោះ
យោ បល់នៃគណៈកម្មាធិការជាតិអំពីបំរ៉ែបំរួល
អាកាសធាតុ
(VOVworld) - នាព្រឹកថ្ងៃទី២២ មករា នៅរដ្ឋធានីហាណូយ ក្រសួងធនធានធម្មជាតិ
និងបរិស្ថានវៀតណាម បានរៀបចំពិធីបង្ហាញមុខក្រុមប្រឹក្សាពិគ្រោះយោ បល់នៃ
គណៈកម្មាធិការជាតិអំពីបំរ៉ែបំរួលអាកាសធាតុ និងប្រកាសរបាយការណ៍ ពិសេស
របស់វៀតណាមស្ដីពីការគ្រប់គ្រងហានីភ័យដោយគ្រោះធម្មជាតិនិងបាតុភូត
អសកម្ម សំដៅជំរុញការសម្របខ្លួនទៅនឹងបំរ៉ែបំរួលអាកាសធាតុ។
បង្ហាញមុខក្រុមប្រឹក្សាពិគ្រោះយោបល់នៃគណៈកម្មាធិការជាតិអំពីបំរ៉ែបំរួលអាកាសធាតុ - ảnh 1
ទិដ្ឋភាពនៃពិធីបង្ហាញមុខក្រុមប្រឹក្សាពិគ្រោះយោបល់នៃគណៈកម្មាធិការជាតិអំពីបំរ៉ែបំរួលអាកាសធាត

ការបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់ពោលខាងលើ គឺសំដៅពិគ្រោះយោបល់ សំរាប់រដ្ឋាភិបាលនិងគណៈកម្មាធិការជាតិអំពីបំរ៉ែបំរួលអាកាសធាតុ នូវបណ្ដាការ
 ផ្ដួចផ្ដើមគំនិត គោលនយោបាយ បញ្ហាវិទ្យាសាស្ត្រ បច្ចេកវិទ្យាអំពីបំរ៉ែបំរួល
អាកាសធាតុ ក្នុងបំណងទប់ទល់ប្រកបដោយប្រសិទ្ធភាពនឹងបំរ៉ែបំរួល
អាកាសធាតុ និងជួយឧបត្ថម្ភការអភិវឌ្ឍន៍បៃតង។អនុរដ្ឋមន្រ្តីក្រសួងធនធាន
ធម្មជាតិនិង បរិស្ថានលោក Tran Hong Ha បានលើកច្បាស់ថា នាពេលកន្លងទៅ
 វៀតណាម បានចេញផ្សាយនិងអនុវត្តការផ្ដួចផ្ដើមគំនិត យុទ្ធសាស្ត្រ គោល
នយោបាយជា ច្រើនស្ដីពីបំរ៉ែបំរួលអាកាសធាតុ ទប់ទល់នឹងគ្រោះធម្មជាតិ និង
អភិវឌ្ឍន៍ប្រកប ដោយចីរភាព។នាពេលខាងមុខ វៀតណាមត្រូវបង្កើនការ
យល់ដឹងរបស់រដ្ឋ អំណាចគ្រប់ជាន់ថ្នាក់ អង្គការមហាជននិងប្រជាពលរដ្ឋ អំពី
ការទប់ទល់នឹង បំរ៉ែបំរួលអាកាសធាតុ បន្តធ្វើសុក្រិតគោលនយោបាយ ក្បាល
ម៉ាស៊ីន គ្រប់គ្រងរដ្ឋ និងចលនាប្រភពកម្លាំងដើម្បីទប់ទល់នឹងបំរ៉ែបំរួល
អាកាសធាតុ។
“នាពេលខាងមុខនេះ ក្រសួងធនធានធម្មជាតិនិងបរិស្ថាន ក្រុមប្រឹក្សាពិគ្រោះ
យោបល់នៃគណៈកម្មាធិការជាតិអំពីបំរ៉ែបំរួលអាកាសធាតុនឹងឆាប់មាន
របាយការណ៍ពិគ្រោះយោបល់ដ៏ត្រឹមត្រូវនិងជាប្រចាំ ដើម្បីរដ្ឋាភិបាលមាន
មូលដ្ឋាន ក្នុងការកំណត់យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ”៕

ប្រតិកម្មទៅវិញ