បង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មនិងអាជីវករចិនក្នុងការទិញផ្លែគូលេននៅខេត្ត Bac Giang

Chia sẻ
(VOVWORLD) - ចំណែកផលិតផលផ្លែគូលេនវិញ អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថា ដំណាំផ្លែគូលេននៅខេត្ត Bac Giang ត្រូវបានរំពឹងថានឹងប្រមូលផលចាប់ពីថ្ងៃទី ២៥ ខែឧសភា ដល់ថ្ងៃទី ២៥ ខែកក្កដា។

នារសៀលថ្ងៃទី ២៦ ឧសភា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ធ្វើការឆ្លើយសំណួររបស់អ្នកសារព័ត៌មានដែលសួរព័ត៌មានស្តីពីការបង្កើតលក្ខខណ្ឌសម្រាប់អង្គភាពអាជីវកម្ម និងអាជីវករចិនក្នុងការទិញផ្លែគូលេននៅខេត្ត Bac Giang អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖ ក្នុងរយៈពេលកន្លងមក អាជ្ញាធរ និងមូលដ្ឋាននៃប្រទេសទាំងពីរ វៀតណាម-ចិន តែងតែធ្វើការយ៉ាងជិតស្និទ្ធិក្នុងការណែនាំ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ច អាជីវករ និងបណ្តាញទីផ្សារទំនើបនានា របស់ភាគីទាំងពីរមកស្វែងយល់ទីផ្សារ និងជំរុញពាណិជ្ជកម្មកសិកម្មទ្វេភាគី ដែលសម្រេចបានលទ្ធផលវិជ្ជមានគួរឲ្យកត់សម្គាល់។

ចំណែកផលិតផលផ្លែគូលេនវិញ អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថា ដំណាំផ្លែគូលេននៅខេត្ត Bac Giang ត្រូវបានរំពឹងថានឹងប្រមូលផលចាប់ពីថ្ងៃទី ២៥ ខែឧសភា ដល់ថ្ងៃទី ២៥ ខែកក្កដា។ ជាមួយគ្នានោះ អាជ្ញាធរវៀតណាម និងតាមមូលដ្ឋាន រួមទាំងខេត្ត Bac Giang តែងតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្ម និងពាណិជ្ជករចិនមកវៀតណាមទិញផ្លែគូលេន៕

ប្រតិកម្មទៅវិញ