បង្ការប្រឆាំងអំពើពុករលួយ ការខ្ជះខ្ជាយជាភារកិច្ចសំខាន់ប្រចាំ

Chia sẻ
(VOVworld)-នាព្រឹកថ្ងៃទី៧វិច្ឆិកា នៅទីក្រុងហូជីមិញភាគត្បូងវៀតណាមបានប្រព្រឹត្ត ទៅសន្និសីទសំដៅទទួលយោបល់សម្រាប់សេចក្តីព្រាងគម្រោងការបូកសរុបរយៈពេល ១០ឆ្នាំអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹមទី៣និទិកាលទី១០ ស្តីពី
បង្ការប្រឆាំងអំពើពុករលួយ ការខ្ជះខ្ជាយជាភារកិច្ចសំខាន់ប្រចាំ - ảnh 1
ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh ថ្លែងមតិក្នុងសន្និសីទ

(VOVworld)-នាព្រឹកថ្ងៃទី៧វិច្ឆិកា នៅទីក្រុងហូជីមិញភាគត្បូងវៀតណាមបានប្រព្រឹត្ត
 ទៅសន្និសីទសំដៅទទួលយោបល់សម្រាប់សេចក្តីព្រាងគម្រោងការបូកសរុបរយៈពេល
 ១០ឆ្នាំអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹមទី៣និទិកាលទី១០ ស្តីពី “បង្កើនការដឹកនាំ
របស់ បក្សចំពោះការងារបង្ការប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ”។ ចូលរួមក្នុងសន្និសីទ
នេះ មានវត្តមានតំណាងមកពីទាំង៣៩ខេត្តក្រុងភាគកណ្តាល តំបន់ Tay Nguyen និង
ភាគ​ខាងត្បូងវៀតណាម។ អញ្ជើញផ្តល់អនុសាសន៍នៅសន្និសីទនេះ​ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានលើកច្បាស់ថា៖

        “ការបង្ការប្រឆំាងអំពើពុករលួយ ខ្ជះខ្ជាយជាការងារពិបាក ស្មុគស្មាញណាស់
និងជាភារកិច្ចសំខាន់ ញឹកញាប់និងយូរអង្វែង ដែលពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍
និរន្តរភាពរបស់ប្រទេសជាតិ។​អស់រយៈពេល១០ឆ្នាំអនុវត្តមក ការងារបង្ការប្រឆាំង
អំពើពុករលួយមានការប្រែប្រួលយ៉ាងសកម្ម រួមចំណែកសំខាន់ទៅក្នុងការរក្សាស្ថិរភាព
 នយោបាយនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ”៕

ប្រតិកម្មទៅវិញ