បង្កើនការប្រតិបត្តិច្បាប់លើសមុទ្រសម្រាប់តំបន់អាស៊ាន

Chia sẻ
(VOVWORLD) -ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ១៨និង១៩មករា នៅទីក្រុង Nha Trang ខេត្ត Khanh Hoa (វៀតណាម) បានប្រព្រឹត្តទៅសិក្ខាសាលា វេទិកាតំបន់អាស៊ាន (ARF) ក្រោមប្រធាន បទ “បង្កើនការប្រតិបត្តិច្បាប់លើសមុទ្រ” ដោយមានការចូលរួមរបស់តំណាងជិត៨០ នាក់មកពីប្រទេសចំនួន២២និងអង្គការអន្តរជាតិមួយចំនួន។
បង្កើនការប្រតិបត្តិច្បាប់លើសមុទ្រសម្រាប់តំបន់អាស៊ាន - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលា

នេះជាសកម្មភាពដំបូង សម្រាប់អនុវត្តនូវសេចក្តីថ្លែងការណ៍ថ្នាក់រដ្ឋមន្ត្រីការទូត ARF ស្តីពីបង្កើនការប្រតិបត្តិ ច្បាប់លើសមុទ្រ ក្នុងគោល បំណង ផ្លាស់ប្តូរនិងបង្កើនការជួបសន្ទនា សំដៅធានាសន្តិ សុខលើសមុទ្រក្នុងតំបន់។

        សិក្ខាសាលានេះបានពិភាក្សអំពីរាល់ការសាកល្បងសន្តិសុខលើសមុទ្រក្នុងតំបន់ និងភាពចាំបាច់នៃការបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្តាស្ថាប័នប្រតិបត្តិច្បាប់លើសមុទ្រ។ តាមនោះ ការធានាសន្តិសុខ សុវត្ថិភាពនិងស្ថិរភាពលើសមុទ្រគឺមានអត្ថន៏យ សំខាន់ពិសេសសម្រាប់ប្រទេសនិងប្រជាជនក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕

        

ប្រតិកម្មទៅវិញ