|
បង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងបណ្ដាតំបន់ភាគកណ្ដាលនិងតំបន់ Tay Nguyen (Image: VOV) |
(VOVworld) – ដោយមានគោលដៅពន្លឿនការវិនិយោគ «៤ តំបន់ - ទីកន្លែងមក
ដល់តែមួយ» នាថ្ងៃទី ៣ មេសា នៅទីក្រុង Quy Nhon ខេត្តចំនួន ៤ នៅភាគ
កណ្ដាលវៀតណាមនិងតំបន់ Tay Nguyen គឺខេត្ត Binh Dinh ខេត្ត Phu Yen ខេត្ត
Gia Lai និងខេត្ត Dak Lak បានរៀបចំសន្និសីទពន្លឿនវិនិយោគអភិវឌ្ឍន៍ទេសចរ
ណ៍ឆ្នាំ ២០១៦។ ចូលរួមសន្និសីទលើកនេះមានវត្តមានរបស់តំណាងក្រសួងផ្នែក
ចំនួន ៣០០ នាក់។ នៅទីនេះ ខេត្ត Binh Dinh បានប្រកាសការកែសម្រួលនិង
បំពេញបន្ថែមផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តដល់ឆ្នាំ ២០២០ ទស្សនៈវិស័យ
ឆ្នាំ ២០៣០ ដោយមានគំរោងការណ៍សំខាន់ចំនួន ៤៥ ដែលមានតំលៃឡើងដល់
៣៦ ពាន់ ៥០០ លានដុង។ ថ្លែងមតិនៅទីនេះ លោក Nguyen Van Tuan
អគ្គនាយកនាយកដ្ឋានទេសចរណ៍វៀតណាម បានស្នើរថា៖
«ស្តីពីការអភិវឌ្ឍន៍ប្រកបដោយរបៀបប្រមូលផ្តុំ យើងខ្ញុំចាត់ទុកថា៖ ត្រូវ
បង្កើត មជ្ឈមណ្ឌលចំនួន ២។ មួយស្ថិតនៅមជ្ឈមណ្ឌលទីក្រុង Quy Nhon
ទីពីរគឺនៅ ឧបទ្វីប Phuong Mai។ ឧបទ្វីប Phuong Mai នឹងអភិវឌ្ឍន៍ទេសចរណ៍
សំរាក កំសាន្តនៅឆ្នេសមុទ្រ។ ក្រៅពីនោះ ខេត្ត Binh Dinh នឹងអភិវឌ្ឍន៍ទេស
ចរណ៍ សមុទ្រតភ្ជាប់ជាមួយទេសចរណ៍វប្បធម៌៕»