បង្កើតសម្ព័ន្ធសមាគមភស្តុភារហាណូយ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១២ វិច្ឆិកា នៅទីក្រុងហាណូយ សមាគមភស្តុភារហាណូយបានបើក មហាសន្និបាតលើកទី ១ សម្រាប់អាណត្តិ ២០២២-២០២៥។ 
បង្កើតសម្ព័ន្ធសមាគមភស្តុភារហាណូយ - ảnh 1ទិដ្ឋភាពនៃមហាសន្និបាត (រូបថត៖  Ngọc Anh/ VOV5)
លោក Tran Duc Nghia អគ្គនាយកក្រុមហ៊ុនចំកាត់ Delta ត្រូវបានជ្រើសរើសជាប្រធានសម្ព័ន្ធសមាគមភស្តុភារហាណូយសម្រាប់អាណត្តិ ២០២២-២០២៥។

ថ្លែងមតិនៅមហាសន្និបាត លោកស្រី Tran Thi Phuong Lan ប្រធានស្តីទីនៃមន្ទីរឧស្សាហ៍កម្ម និងពាណិជ្ជកម្មទីក្រុងហាណូយបានចែករំលែកថា បច្ចុប្បន្នទីក្រុងហាណូយមានអាជីវកម្មចំនួន ២៥.០០០ ដែលកំពុងដំណើរការលើវិស័យភស្តុភារ។ ទោះជាយ៉ាងណាក៏ដោយ សហគ្រាសទាំងនេះអាចបំពេញតម្រូវការសេដ្ឋកិច្ចរបស់ទីក្រុងបានតែ ២៥% ប៉ុណ្ណោះ នៅសល់ភាគច្រើនគ្រប់គ្រងដោយសហគ្រាសបរទេស។

វិស័យឧស្សាហកម្ម និងពាណិជ្ជកម្មរបស់ទីក្រុងសង្ឃឹមថា សមាគមភស្តុភារទីក្រុងហាណូយនឹងបំពេញការងារបានល្អក្នុងការដើរតួជាស្ពានរវាងរដ្ឋាភិបាលទីក្រុង និងសកម្មភាពភស្តុភារដែលកំពុងបន្តនៅក្នុងតំបន់ ផ្តល់យោបល់ និងការរិះគន់សម្រាប់ គោលនយោបាយទាក់ទងនឹងការអភិវឌ្ឍសកម្មភាពភស្តុភារ និងសហគ្រាសផ្តល់សេវាភស្តុភារ សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕

ប្រតិកម្មទៅវិញ