បង្កើតតំបន់ការពារទេសភាពបេតិកភណ្ឌវប្បធម៌ពិភពលោក My Son

Chia sẻ
(VOVWORLD) - តំបន់ការពារទេសភាពបេតិកភណ្ឌវប្បធម៌ពិភពលោក My Son មានផ្ទៃដីសរុបជាង ១.១៦០ ហិកតា ក្នុងនោះមានព្រៃធម្មជាតិជាង ១.១០០ ហិកតា ដែលជាកម្មសិទ្ធិរបស់ឃុំចំនួន ២ គឺឃុំ Duy Phu និងឃុំ Duy Hoa ស្រុក Duy Xuyen ខេត្ត Quang Nam។ 
បង្កើតតំបន់ការពារទេសភាពបេតិកភណ្ឌវប្បធម៌ពិភពលោក My Son - ảnh 1 ពិធីប្រកាសបង្កើតតំបន់ការពារទេសភាពបេតិកភណ្ឌវប្បធម៌ពិភពលោក My Son (រូបថត៖ baotainguyenmoitruong.vn 

នាថ្ងៃទី ២២ ខែតុលានៅបេតិកភ័ណ្ឌវប្បធម៌ពិភពលោក My Son នៃឃុំ Duy Phu ស្រុក Duy Xuyen ខេត្ត Quang Nam តំបន់ការពារទេស ភាពបេតិកភណ្ឌវប្បធម៌ពិភពលោក My Son ត្រូវបានប្រកាសបង្កើតឡើង ដោយគោលបំណងការពារកេរដំណែលប្រវត្តិសាស្ត្រនិងវប្បធម៌ អភិរក្សនិងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី ព្រៃ ឈើ អភិរក្សជីវៈចម្រុះសត្វព្រៃនិងរុក្ខជាតិដែលមានស្រាប់ ការពារបរិស្ថាននិងស្តារប្រព័ន្ធអេកូឡូស៊ីព្រៃ ឈើឡើងវិញ។

តំបន់ការពារទេសភាពបេតិកភណ្ឌវប្បធម៌ពិភពលោក My Son មានផ្ទៃដីសរុបជាង ១.១៦០ ហិកតា ក្នុងនោះមានព្រៃធម្មជាតិជាង ១.១០០ ហិកតា ដែលជាកម្មសិទ្ធិរបស់ឃុំចំនួន ២ គឺឃុំ Duy Phu និងឃុំ Duy Hoa ស្រុក Duy Xuyen ខេត្ត Quang Nam។ បច្ចុប្បន្ននេះ ព្រៃឈើនៃតំបន់ការពារទេសភាពបេតិកភណ្ឌវប្បធម៌ពិភពលោក My Son មានសត្វចំនួន ៣៧ ប្រភេទ ជាពិសេស មានសត្វដ៏កម្រនិងមានតម្លៃមួយចំនួនដែលត្រូវបានចុះបញ្ជីនៅក្នុងសៀវភៅក្រហមរបស់វៀតណាមទៀតផង។

តំបន់អភិរក្សនេះនឹងក្លាយជាធនធានទេសចរណ៍អេកូឡូស៊ី ដែលជាតំបន់ធម្មជាតិចម្រុះសម្រាប់ការអភិ វឌ្ឍប្រភេទទេសចរណ៍ដូចជា ការឡើងភ្នំ ទស្សនាទេសភាព និងគំរូអភិរក្សសត្វកម្រ ព្រមទាំងប្រើជាជាមូលដ្ឋានសម្រាប់គម្រោងវិនិយោគដើម្បីអភិវឌ្ឍន៍ព្រៃឈើ ការពារកេរដំណែលប្រវត្តិសាស្ត្រនិងវប្បធម៌ My Son រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងមូលដ្ឋាន៕

ប្រតិកម្មទៅវិញ