តាមនោះ គណៈកម្មាធិការរៀបចំការប្រកួត Sea Games ៣១ មានសមាជិកចំនួន ៣៥ នាក់។ រីឯគណៈ កម្មាធិការរៀបចំការប្រកួតកីឡា ASEAN Para Games ១១ មានសមាជិកចំនួន ២៥ នាក់ ដឹកនាំដោយលោក Nguyen Ngoc Thien រដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍។
Sea Games ៣១ គ្រោងនឹងមានវិញ្ញាណសារចំនួន ៣៦ និង ASEAN Para Games ១១ មានវិញ្ញាណសារចំនួន ១៤។ ពេលវេលាដែលប្រព្រឹត្តទៅ SEA Games ៣១ គ្រោងនឹងប្រព្រឹត្តទៅនាចុងខែវិច្ឆិកា ដើមខែធ្នូ ឆ្នាំ ២០២១ ហើយ ASEAN Para Games ១១ គ្រោងនឹងប្រព្រឹត្តទៅចុងខែធ្នូ ឆ្នាំ ២០២១ផងដែរ៕