បង្កើតការផ្លាស់ប្តូរថ្មីដែលមានលក្ខណៈលោតផ្លោះដើម្បីអភិវឌ្ឍន៍តំបន់ទំនាបកណ្តាលនិងតំបន់ភ្នំភាគខាងជើង

Chia sẻ

(VOVWORLD) - អញ្ជើញថ្លែងមតិដឹកនាំក្នុងសន្និសីទនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា តំបន់ដីទំនាបកណ្តាលនិងតំបន់ភ្នំភាគខាងជើង គឺជាតំបន់យុទ្ធសាស្ត្រសំខាន់ជាពិសេសលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម  ការពារជាតិ សន្តិសុខជាតិ និងកិច្ចការបរទេស; ជាច្រកទ្វារខាងលិចនិងងខាងជើងនៃប្រទេសជាតិ។

បង្កើតការផ្លាស់ប្តូរថ្មីដែលមានលក្ខណៈលោតផ្លោះដើម្បីអភិវឌ្ឍន៍តំបន់ទំនាបកណ្តាលនិងតំបន់ភ្នំភាគខាងជើង          - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងមតិដឹកនាំសន្និសីទ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី ១៥ មេសា ក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ការិយាល័យនយោបាយនិងលេខាធិការដ្ឋានបានបើកសន្និសីទទូទាំងប្រទេសដើម្បីជ្រួតជ្រៀបនិងអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ១១ របស់ការិយាល័យនយោបាយ ស្តីពីទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ការធានាសន្តិសុខ ការពារជាតិនៅតំបន់ទំនាបកណ្តាលនិងតំបន់ភ្នំដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។

អញ្ជើញថ្លែងមតិដឹកនាំក្នុងសន្និសីទនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា តំបន់ដីទំនាបកណ្តាលនិងតំបន់ព្រៃភ្នំភាគខាងជើង គឺជាតំបន់យុទ្ធសាស្ត្រសំខាន់ជាពិសេសលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម  ការពារជាតិ សន្តិសុខជាតិ និងកិច្ចការបរទេស; ជាច្រកទ្វារខាងលិចនិងខាងជើងនៃប្រទេសជាតិ។

ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវដំណោះស្រាយរបស់ការិយាល័យនយោបាយលើកនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់លើបញ្ហាចំនួន ៥សម្រាប់ខេត្តចំនួន ១៤ ក្នុងតំបន់និងសម្រាប់ក្រសួង ស្ថាប័នមជ្ឈិម ដោយដោះស្រាយបានល្អនូវទំនាក់ទំនងរវាងការអភិវឌ្ឍតំបន់និងការអភិវឌ្ឍទូទៅនៃប្រទេសទាំងមូល៖

“ត្រូវបំផុសនិងពង្រីកប្រពៃណីបដិវត្តន៍ សេចក្តីស្នេហាជាតិឱ្យកាន់តែខ្លាំងក្លា ស្មារតីម្ចាស់ការនិងការច្នៃប្រឌិត; មានមនសិការក្នុងការពឹងផ្អែកលើខ្លួនឯង និងសេចក្តីប្រាថ្នាឈានឡើងក្នុងចំណោមកម្មាភិបាល បក្ខជននិងប្រជាជនក្នុងតំបន់។ តាំងចិត្តយកឈ្នះខ្លួនឯង ជំនះមនោគមវិជ្ជា មិនចេះស្កប់ស្កល់ មធ្យមភាគ មិនសុខចិត្តរស់នៅក្នុងស្ថានភាពក្រីក្រ ហើយអន់ជាងខេត្ត និងតំបន់ផ្សេងៗ។ ទន្ទឹមនឹងនោះ ពង្រឹងការឧបត្ថម្ភរបស់មជ្ឈិម កិច្ចសហប្រតិបត្តិការនិងជំនួយនៃមូលដ្ឋាននៅទូទាំងប្រទេសសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចក្នុងតំបន់ឲ្យកាន់តែលឿននិងប្រកបដោយនិរន្តរភាព។ លើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់ដល់កម្រិតខ្ពស់ជាងមធ្យមភាគជាតិ ដោយផ្អែកលើការបន្តជាថ្មីជាជំហានៗនៃគំរូកំណើន ផ្សារភ្ជាប់ជាមួយនឹងការពន្លឿនការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងតំបន់”។

ដោយឈរលើមូលដ្ឋាននៃការផ្លាស់ប្តូរការត្រិះរិះ និងការយល់ដឹង ជំរុញការកសាង សុក្រិតស្ថាប័ននិងគោលនយោបាយអភិវឌ្ឍន៍តំបន់ អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើថា នាពេលខាងមុខ ស្ថាប័នមជ្ឈិមនិងថ្នាក់មូលដ្ឋានក្នុងតំបន់ត្រូវបង្កើតជា ផ្សព្វផ្សាយ និងដាក់ពង្រាយការអនុវត្តច្បាប់ និង គោលនយោបាយអាទិភាពដែលមានលក្ខណៈជាក់ស្តែងសម្រាប់ការអភិវឌ្ឍតំបន់៕

ប្រតិកម្មទៅវិញ