ប៉ាគីស្ថានបន្ទាបឋានៈទំនាក់ទំនងការទូតជាមួយឥណ្ឌា

Chia sẻ
(VOVWORLD) -ទីក្រុងញូវដែលីបានប្រកាសក្រឹត្យលុបចោលមាត្រា ៣៧០ ក្នុងរដ្ឋធម្មនុញ្ញស្ដីពីការកំណត់លក្ខន្តិកៈពិសេសមួយចំពោះរដ្ឋ Jammu និងកាស្មៀរ ព្រមទាំងនាំចេញគម្រោងច្បាប់ស្ដីពីការបំបែករដ្ឋនេះ ទៅជាទឹកដីសហព័ន្ធចំនួន ២ ។
ប៉ាគីស្ថានបន្ទាបឋានៈទំនាក់ទំនងការទូតជាមួយឥណ្ឌា - ảnh 1ទាហានឥណ្ឌាយាមនៅតំបន់ Maisuma តំបន់ Srinagar naថ្ងៃទី ៤ ខែសីហាឆ្នាំ ២០១៩ (រូបថត៖ AFP / VNA )

នាថ្ងៃទី ៧ ខែសីហា រដ្ឋាភិបាលប៉ាគីស្ថានបានសម្រេចបន្ទាបឋានៈទំនាក់ទំនងការទូត និងផ្អាកការធ្វើពាណិជ្ជកម្មទ្វេភាគីជាមួយឥណ្ឌា ក្រោយពីទីក្រុងញូវដែលីបានលុបចោលលក្ខខន្តិកៈ ពិសេសចំពោះផ្នែកមួយនៃតំបន់ជម្លោះកាស្មៀ ដែលប្រទេសនេះកំពុងគ្រប់គ្រង។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ក្រោយពីកិច្ចប្រជុំជាន់ខ្ពស់មួយ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Imaran Khan នាថ្ងៃដដែល។ នាបច្ចុប្បន្នអ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌានៅមិនទាន់មានប្រតិកម្មណាមួយអំពីព័ត៌មាននេះឡើយ។

នេះគឺជាជំហានថ្មីមួយក្នុងភាពតានតឹងការទូតនាពេលថ្មីៗនេះរវាងប៉ាគីស្ថាននិងឥណ្ឌា ក្រោយពីថ្ងៃទី ៥ ខែសីហា ទីក្រុងញូវដែលីបាននាំចេញសេចក្ដីសម្រេចនយោបាយមួយ ដែលជះឥទ្ធិពលយ៉ាងស៊ីជម្រៅបំផុតចំពោះតំបន់ ជម្លោះកាស្មៀររវាងឥណ្ឌានិងប៉ាគីស្ថានក្នុងរយៈពេលជិត ៧ ទស្សវត្សរ៍កន្លងទៅ។ ពោលគឺ ទីក្រុងញូវដែលីបានប្រកាសក្រឹត្យលុបចោលមាត្រា ៣៧០ ក្នុងរដ្ឋធម្មនុញ្ញស្ដីពីការកំណត់លក្ខន្តិកៈពិសេសមួយចំពោះរដ្ឋ Jammu និងកាស្មៀរ ព្រមទាំងនាំចេញគម្រោងច្បាប់ស្ដីពីការបំបែករដ្ឋនេះ ទៅជាទឹកដីសហព័ន្ធចំនួន ២ ។ ទន្ទឹមនឹងនេះ ឥណ្ឌាក៏បានដាក់ពង្រាយទាហានប្រដាប់អាវុធជាង ៤ ម៉ឺននាក់នៅ Jammu និងកាស្មៀរ៕

ប្រតិកម្មទៅវិញ