សាលានេះមានផ្ទៃដីជាង ៨ហិកតា ជាមួយទុនវិនិយោគសរុបជាង២៣០ពាន់លានដុង។ ទិសដៅរបស់ សាលាគឺអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាពិសេសក្នុងវិស័យទេសចរណ៍។ ក្នុងឆ្នាំ សិក្សា២០១៧-២០១៨ សាលាជ្រើសរើសនិស្សិតជាង២០០នាក់ ជាមួយវិជ្ជាជីវៈ ចំនួន៤នោះគឺ៖ មគ្គុទេសទេសចរណ៍ ជំនាញភោជនីយដ្ឋាន គ្រប់គ្រងសណ្ឋាគារ និងជំនាញផ្នែកទទួលភ្ញៀវ៕