បើកសម្ពោធរូបសំណាករបស់លោកប្រធានហូជីមិញនៅទីក្រុង Guadalajara នៃ ប្រទេសម៉ិចស៊ីកូ

Chia sẻ

(VOVWORLD) - នាថ្ងៃទី១៤ខែកញ្ញា រដ្ឋអំណាចទីក្រុង Guadalajara  រដ្ឋ Jalisco ប្រទេសម៉ិចស៊ីកូ បានរៀបចំពិធីបើកសម្ពោធ រូបសំណាកលោកប្រធានហូជីមិញនៅមជ្ឈមណ្ឌលមិត្ត ភាពអន្តរជាតិ។ រូបសំណាកលោកប្រធានហូជីមិញធ្វើពីសំរឹទ្ធមានកម្ពស់៦០សង់ទី ម៉ែត្រជាស្នាដៃរបសសិប្បករចម្លាក់ជនជាតិម៉ិចស៊ីកូ Saul Hernander ហើយនេះជា ផ្ទាំងរូវបសំណាកលើកទី៤បានដាក់ក្នុងទឹកដីម៉ិចស៊ីកូ។

បើកសម្ពោធរូបសំណាករបស់លោកប្រធានហូជីមិញនៅទីក្រុង Guadalajara នៃ ប្រទេសម៉ិចស៊ីកូ - ảnh 1 ទិដ្ឋភាពនៃពិធី

អញ្ជើញថ្លែងតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ិចស៊ីកូ Nguyen Hoai Duong បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនារបស់ប្រជាជនតំបន់ជូនចំពោះ លោកប្រធានហូជីមិញនិងប្រជាជនវៀតណាម ព្រមទាំងអះអាងថា លោកប្រធាន ហូជីមិញ ជាអគ្គមគ្គុទេសដ៏មហិមា ដែលបានចំណាយអស់មួយជីវិតដើម្បីបុព្ប ហេតុតស៊ូ ដើម្បីឯករាជ្យនិងសេរីភាព មិនត្រឹមតែសម្រាប់វៀតណាមប៉ុណ្ណោះទេ ថែមទាំងសម្រាប់ប្រជាជាតិទាំងអស់ដែលរងការជិះជាន់កេងប្រវាញ់ទូទាំងពិភពលោកទៀត ផង៕

ប្រតិកម្មទៅវិញ