បើកសម្ពោធតំបន់ផ្ទះគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

Chia sẻ
(VOVWORLD) - តំបន់គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញត្រូវបានសាងសង់ឡើងលើផ្ទៃដីចំនួន១២០០ម៉ែត្រការ៉េ ក្នុងនោះផ្ទះគោរពវិញ្ញាណក្ខ័ន្ធមានទំហំ៤៥០ម៉ែត្រការ៉េ ចំណែកឯសួនច្បារមានទំហំ៧៥០ម៉ែត្រការ៉េ។
បើកសម្ពោធតំបន់ផ្ទះគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ - ảnh 1 ពិធីកាត់ខ្សែបូរបើកសម្ពោធផ្ទះគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី៣១ ឧសភា នៅទីក្រុង Can Tho គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានយោធភូមិភាគទី៩បានរៀបចំពិធីបើកសម្ពោធតំបន់ផ្ទះគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញរបស់កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៩ទាំងមូល។ តំបន់គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញត្រូវបានសាងសង់ឡើងលើផ្ទៃដីចំនួន១២០០ម៉ែត្រការ៉េ ក្នុងនោះផ្ទះគោរពវិញ្ញាណក្ខ័ន្ធមានទំហំ៤៥០ម៉ែត្រការ៉េ ចំណែកឯសួនច្បារមានទំហំ៧៥០ម៉ែត្រការ៉េ។

ក្នុងឱកាសនេះដែរ គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានយោធភូមិភាគទី៩បានរៀបចំពិធីជួបជុំនិងប្រគល់លិខិតបញ្ជាក់គុណូបការៈជូនចំពោះបណ្ដាអតីតកម្មាភិបាលនៃយោធភូមិភាគដែលមានការរួមចំណែកជាច្រើនសម្រាប់ការរីកធំធាត់នៃបក្សភាគនិងកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៩៕

ប្រតិកម្មទៅវិញ