បើកសប្តាហ៍វប្បធម៌និងទេសចរណ៍ Dong Thap ឆ្នាំ ២០២១

Chia sẻ

(VOVWORLD) -  នាយប់ថ្ងៃទី ២២ មករា នៅទីក្រុង Sa Dec ខេត្ត Dong Thap បានប្រព្រឹត្តទៅពិធីបើកសប្តាហ៍វប្បធម៌និងទេសចរណ៍ Dong Thap ២០២១  ក្រោមប្រធានបទ “Sa Dec - ទីក្រុងនិងផ្កា”។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២១។ 

បើកសប្តាហ៍វប្បធម៌និងទេសចរណ៍ Dong Thap ឆ្នាំ ២០២១ - ảnh 1ទិដ្ឋភាពនៃពិធីបើកសប្តាហ៍វប្បធម៌ ទេសចរណ៍ Dong Thap ឆ្នាំ ២០២១ (រូបថត៖ VOV)

សូមគូសបញ្ជក់ថា សប្តាហ៍វប្បធម៍និងទេសចរណ៍ Dong Thap គឺជាសកម្មភាព ដែលបានខេត្ត Dong Thap រៀបចំឡើងប្រចាំឆ្នាំ ដើម្បីលើកកម្ពស់វប្បធម៍ ប្រវត្តិសាស្រ្តធនធានធម្មជាតិ និងភូមិសិប្បកម្មប្រពៃណីរបស់តំបន់ ដោយផ្សារភ្ជាប់ជាមួយការអភិវឌ្ឍន៍ទេសចរណ៍។ លោក Doan Tan Buu អភិបាលរងខេត្ត Dong Thap បានបញ្ជាក់ថា សប្តាហ៍វប្បធម៌ទេសចរណ៍ក៏ជាឱកាសដើម្បីផ្តល់កិត្តិយសនិងលើកតម្កើងដល់សិប្បករនៃភូមិផ្កាផង៖ “សប្តាហ៍វប្បធម៍និងទេសចរណ៍ Dong Thap ត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងផ្កាដែលជាទីក្រុងសិក្សារៀនសូត្រមួយ ដែលមានសកម្មភាពគួរឱ្យចាប់អារម្មណ៍និងមានពិព័រណ៍ណែនាំលក្ខណៈប្រចាំតំបន់របស់ខេត្តនិងក្រុងចំនួន ១២ ដែលនាំមកជូនភ្ញៀវទេសចរនូវបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ អំពីវប្បធម៌ សិល្បៈ ម្ហូបអាហារ ក៏ដូចជា សក្តានុពលទេសចរណ៍របស់ Dong Thap និយាយដោយឡែកនិង វាលសណ្តរទន្លេ Cuu Long និយាយរួម។  ពីព្រឹត្តិការណ៍នេះ យើងក៏ចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយធុរកិច្ចទេសចរណ៍និងភ្នាក់ងារទេសចរណ៍ ដើម្បីលើកកម្ពស់ទេសចរណ៍តាមអ៊ិនធឺរណែត និងដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងប្រទេសផងដែរ”៕

ប្រតិកម្មទៅវិញ