បើកសប្តាហ៍ទឹកពិភពលោកវៀតណាមឆ្នាំ ២០១៨

Chia sẻ
(VOVWORLD) - សប្តាហ៍ទឹកពិភពលោកវៀតណាមលើកទី ៦ ឆ្នាំ ២០១៨ បានបើកជាផ្លូវការនាព្រឹកថ្ងៃទី ៤ មិនា នៅទីក្រុងហាណូយ។ 
បើកសប្តាហ៍ទឹកពិភពលោកវៀតណាមឆ្នាំ ២០១៨  - ảnh 1 បើកសប្តាហ៍ទឹកពិភពលោកវៀតណាមឆ្នាំ ២០១៨ (VNA)

(VOVworld) – សប្តាហ៍ទឹកពិភពលោកវៀតណាមលើកទី ៦ ឆ្នាំ ២០១៨ បានបើកជាផ្លូវការនាព្រឹកថ្ងៃទី ៤ មិនា នៅទីក្រុងហាណូយ។ ថ្លែងមតិនៅពិធីបើក អនុរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាម លោក Tran Quy Kien បានឲ្យ ដឹងថា៖ ការជួយជ្រោមជ្រែងការអំពាវនាវរបស់សប្តាហ៍ទឹកទ្វីបអាស៊ីនិងទិវាទឹក ពិភពលោក (ថ្ងៃទី ២២ មិនា) សប្តាហ៍ទឹកពិភពលោកវៀតណាមឆ្នាំ ២០១៨ ត្រូវ បានរៀបចំឡើងដោយប្រធានបទ «កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រភពធនធាន ទឹកដោយចីរភាព»។ លោក Tran Quy Kien បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាល វៀតណាមយកចិត្តទុកដាក់ជាពិសេសដោយបញ្ជាក់ថា៖ ទឹកជាប្រភពធនធាន យុទ្ធសាស្ត្រដែលធានាការអភិវឌ្ឍប្រទេសជាតិនិរន្តរភាព។ ការគ្រប់គ្រង ការពារ ធ្វើអាជីវកម្មនិងប្រើប្រាស់ប្រកបដោយសមស្របសន្សំសម្ចៃប្រសិទ្ធភាពនិង ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍របស់ខឿនសេដ្ឋកិច្ចសង្គមធានាសន្តិសុខការពារជាតិជាគោលនយោបាយមួយរបស់រដ្ឋវៀតណាមស្តីពីប្រភពធនធានទឹកដែលត្រូវបានកំណត់ក្នុងច្បាប់ធនធានទឹក។ ក្នុងក្របខ័ណ្ឌសប្តាហ៍ ទឹកពិភពលោកនៅវៀតណាមលើកទី ៦ ឆ្នាំ ២០១៨ សិក្ខាសាលាអន្តរជាតិគឺជំនាញវេទិកាសហប្រតិបត្តិការសាធារណៈ-ឯកជន ការតាំងពិពណ៌អន្តរជាតិ ក៏ត្រូវបានរៀបចំឡើង ផងដែរ៕

ប្រតិកម្មទៅវិញ