បក្សនិងរដ្ឋវៀតណាមជានិច្ចកាលផ្តល់ការយកចិត្តទុកដាក់សម្រាប់ជំនាន់វ័យក្មេង

Chia sẻ
(VOVWORLD) -នារសៀលថ្ងៃទី៣ធ្នូនៅទីក្រុងហាណូយ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជួបសំណេះ សំណាលជាមួយនិស្សិតមកពី វិទ្យាល័យនានានិងមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈលើទូទាំងប្រទេសដែលចូលរួម វគ្គផ្តាច់ ព្រ័ត្រការប្រឡងស្វែងយល់អំពីប្រវត្តិសាស្ត្រ វប្បធម៌ជនជាតិ “មោទនៈភាពវៀត ណាម” លើកទី២ឆ្នាំ ២០១៧។
បក្សនិងរដ្ឋវៀតណាមជានិច្ចកាលផ្តល់ការយកចិត្តទុកដាក់សម្រាប់ជំនាន់វ័យក្មេង - ảnh 1 អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតមកពី វិទ្យា ល័យនានានិងមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈលើទូទាំងប្រទេស

បក្សនិងរដ្ឋវៀតណាមជានិច្ចកាល ផ្តល់ការយកចិត្តទុកដាក់ចំពោះជំនាន់ វ័យក្មេងនិយាយរួមនិងប្អូននិស្សិតវិទ្យាល័យនិយាយដោយ ឡែក។ លោកស្រីអនុប្រធានរដ្ឋមានបំណងចង់ឲ្យយុវជន និងសិស្សានុសិស្សវៀតណាម ខិតខំ ហត់ពត់លត់ដំ ព្យាយាមរៀនសូត្រឲ្យក្លាយទៅជាពលរដ្ឋវៀតណាមពូកែជំនាញ មានការទទួលខុសត្រូវនឹងបំពាក់ខ្ជាប់ ខ្ជួននូវប្រពៃណីវប្បធម៌ជន ជាតិផងដែរ។

        ក៏ក្នុងរសៀលថ្ងៃទី៣ធ្នូដែរ នៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយ និស្តហូជីមិញ បានរួមសហការជាមួយក្រសួងអប់រំនិងបណ្តុះបណ្តាលរួមទាំង ស្ថាប័នទាក់ទិននានា រៀបចំពិធីបូកសរុបនិងប្រគល់ពានរង្វាន់នៃការប្រឡងស្វែង យល់អំពីប្រវត្តិសាស្ត្រ វប្បធម៌ជាតិ “មោទនៈភាពវៀតណាម” លើកទី២ឆ្នាំ២០១៧ សម្រាប់សិស្សវិទ្យាល័យនានានិងមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈលើទូទាំងប្រទេសផង ដែរ៕

ប្រតិកម្មទៅវិញ