បើកមហោស្រពវប្បធម៌ពិភពលោកទីក្រុងហូជីមិញ-Gyeongju ឆ្នាំ២០១៧ |
មហោស្រពវប្បធម៌ពិភពលោកទីក្រុងហូជីមិញ-Gyeongju ឆ្នាំ២០១៧បានបើកនាយប់ថ្ងៃទី១១វិច្ឆិកា នៅវិថី Nguyen Hue ខ័ណ្ឌទីមួយ ទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)។ នេះជាមហោស្រពលើកដំបូងដែលបានទីក្រុងហូជីមិញសហការជាមួយខេត្ត Gyeongju (កូរេខាងត្បូង) រៀបចំឡើងដោយមានសកម្មភាពផ្លាស់ប្តូរវប្បធម៌ សិល្បះពិសេសដោយឡែកជាច្រើន នៃប្រទេសទាំងពីរ។ លោកស្រី Nguyen Bich Nga ជនមួយនាក់នៅទីក្រុងហូជីមិញបានអោយដឹងថា៖
“ មហោស្រពលើកនេះបានរួមវិភាគទានចំពោះជីវភាពរស់នៅខាងស្មារតីរបស់ភ្ញៀវទេសចរ ពេលមកដល់ទីក្រុងហូជីមិញម្តងៗ។ ហើយខ្ញុំក៏មានគោលបំណងបានស្វែងយល់បន្ថែមអំពីវប្បធម៌កូរេខាងត្បូងនិងផលិត ផល ឬសម្លៀកបំពាក់របស់ប្រទេសមិត្តដែរ៕”