បើកមហោស្រពមិត្តភាពប្រជាជនឡាវ-វៀតណាម លើកទី៤ |
រំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឡាវ(ថ្ងៃទី១៥កញ្ញាឆ្នាំ១៩៦២-ថ្ងៃទី ១៥កញ្ញាឆ្នាំ២០១៧) នារសៀលថ្ងៃទី១៧កក្កដា នៅរដ្ឋធានីវៀងច័ន្ទ (ប្រទេសឡាវ)បានបើកមហោស្រពប្រជាជន ឡាវ-វៀតណាម លើកទី៤។ថ្លែងមតិនៅទីនេះ លោកTran Van Tuy ប្រធានមជ្ឈឹមសមាគមមិត្តភាពវៀតណាម-ឡាវ បានអោយដឹងថា៖
“ ឆ្នាំសាមគ្គីភាពមិត្តភាវវៀតណាម-ឡាវ២០១៧ រួមជាមួយការរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ទិវាបង្កើតទំនាក់ទំនងការទូត និង៤០ឆ្នាំ ទិវាចុះហត្ថលេខាលើអនុសញ្ញាមិត្តភាព សហប្រតិបត្តិការវៀតណាម-ឡាវ ជាចំណុចសំខាន់ ក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងវៀតណាម-ឡាវមានអត្ថន័យដ៏ជ្រាលជ្រៅដោយមានការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ វៀតណាម-ឡាវ ជាឱកាសដើម្បីយើងរំលឹកឡើងវិញទំព័រប្រវត្តិសាស្ត្រភ្លឺស្វាង និងយល់ដឹងច្បាស់អំពីសារសំខាន់ និងអត្ថន័យធំធេងរបស់ទំនាក់ទំនងនោះ។ នេះជាកក្តាសំខាន់ធានាអោយការអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ ក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី កសាងនិងការពារមាតុប្រទេស ដើម្បីជីវភាពរស់នៅសម្បូរធូធារ សុភមង្គលរបស់ប្រជាជនវៀតណាមនិងប្រជាជនឡាវ។ មហោស្រពមិត្តភាពប្រជាជននៃប្រទេសទាំងពីរឡាវ-វៀតណាម លើកនេះ បានរៀបចំឡើងនៅប្រទេសឡាវក៏ជាការខំប្រឹងប្រែងរួម ដើម្បីរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងពិសេសវៀតណាម-ឡាវ។”
នៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Sonsay Siphandone មានគោលបំណងថា៖មជ្ឈឹមសមាគមមិត្ត ភាព នៃប្រទេសទាំងពីរ បន្តធ្វើជាស្ពានតភ្ជាប់សំរាប់ទំនាក់ទំនងឡាវ-វៀតណាម ក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រជាជន គ្រប់ក្រសួង ស្ថាប័ន និងតំបន់នៃប្រទេសទាំងពីរកានតែអភិវឌ្ឍន៍ឡើងកំរិតថ្មី។ទន្ទឹមនឹងនោះ រួមសហការជិតស្និទ្ធិ និងឯកភាពជាមួយគ្នាក្នុងបណ្ដាបញ្ហាអន្តរជាតិ គាំទ្រ ជួយឧបត្ថម្ភគ្នាទៅវិញទៅមក នៅវេទិកាតំបន់និងអន្តរជាតិ បន្តអប់រំប្រជាជន ពិសេសគឺជំនាន់វ័យក្មេង នៃប្រទេសទាំងពីរអំពីទំនាក់ទំនងពិសេស ឡាវ-វៀតណាម វៀតណាម-ឡាវ៕