បើកមហោស្រពផ្លាស់ប្តូរអ្នកកាសែតវ័យក្មេង យុវជននិងនិស្សិតនៃខេត្តជាប់ព្រំដែនវៀតណាម - កម្ពុជា

Chia sẻ

(VOVWORLD) -  នាយប់ថ្ងៃទី ៥ វិច្ឆិកា នៅទីក្រុង Tay Ninh ខេត្ត Tay Ninh ប្រតិភូចំនួន ២០០ នាក់ រួមមានអ្នកកាសែតវ័យក្មេង យុវជន និងនិស្សិតនៃបណ្តាខេត្តជាប់ព្រំដែនវៀតណាម - កម្ពុជា បានចូលរួមមហោស្រពផ្លាស់ប្តូរអ្នកកាសែតវ័យក្មេង យុវជននិងនិស្សិតបណ្តាខេត្តជាប់ព្រំដែនវៀតណាម - កម្ពុជា ឆ្នាំ ២០១៩ ដែលរៀបចំឡើងដោយក្រសួងព័ត៌មាននិងទូរគមនាគមន៍ សហការជាមួយមជ្ឈឹមសម្ព័ន្ធយុវជនវៀតណាម ក្នុងឱកាសអបអរខួបលើកទី ៥២ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - កម្ពុជា។

បើកមហោស្រពផ្លាស់ប្តូរអ្នកកាសែតវ័យក្មេង យុវជននិងនិស្សិតនៃខេត្តជាប់ព្រំដែនវៀតណាម - កម្ពុជា - ảnh 1ការសម្តែងសិល្បៈក្នុងពិធីបើក (រូបថតៈ Phuong Hang) 

មហោស្រពនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែវិច្ឆិកា នៅខេត្ត Tay Ninh និងទីក្រុងហូជីមិញ ដើម្បីលើកកម្ពស់តួនាទីឈានមុខរបស់យុវជននៃប្រទេសទាំងពីរ រួមចំណែករក្សាការពារពង្រឹងនិងបង្កើនទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងកម្ពុជាអោយបានខ្លាំងក្លាថែមទៀត។

ថ្លែងនៅក្នុងពិធីនេះ លោក Nguyen Hai Minh អនុប្រធានមជ្ឈឹមសម្ព័ន្ធយុវជន វៀតណាមបានសង្កត់ធ្ងន់ថាៈ “យើងខ្ញុំសង្ឃឹមថា តាមរយៈមហោស្រពផ្លាស់ប្តូរលើកនេះ យុវជនមកពីប្រទេសវៀតណាមនិងកម្ពុជា នឹងយល់កាន់តែច្បាស់អំពីប្រទេស វប្បធម៌និងប្រជាជននៃប្រទេសនីមួយៗ។ យើងទាំងអស់គ្នាជាមនុស្សដែលស្រឡាញ់សន្តិភាព ទោះបីជាពិភពលោកនិងតំបន់មានភាពស្មុគស្មាញក៏ដោយ ក៏ប្រទេសទាំងពីរ ប្រជាជាតិទាំងពីរ វៀតណាមនិងកម្ពុជា នឹងតែងតែសាមគ្គីនិងត្រៀមខ្លួនប្រគៀកស្មារជាមួយគ្នា ដើម្បីកសាងនិងអភិវឌ្ឍប្រទេសទាំងពីរប្រកបដោយចីរភាព ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជានិងវៀតណាម”។

បើកមហោស្រពផ្លាស់ប្តូរអ្នកកាសែតវ័យក្មេង យុវជននិងនិស្សិតនៃខេត្តជាប់ព្រំដែនវៀតណាម - កម្ពុជា - ảnh 2ថ្នាក់ដឹកនាំខេត្ត Tay Ninh បានប្រគល់វត្ថុអនុស្សាវរីយ៍ដល់គណៈប្រតិភូវៀតណាមនិងកម្ពុជា 

ក្នុងក្របខ័ណ្ឌនៃមហោស្រពផ្លាស់ប្តូរអ្នកកាសែតវ័យក្មេង យុវជននិងនិស្សិត បណ្តាខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជា ឆ្នាំ ២០១៩ បានប្រព្រឹត្តទៅនូវសកម្មភាពដូចខាងក្រោមៈ ដាំដើមឈើមិត្តភាព; កសាងសំណង់មិត្តភាពយុវវ័យវៀតណាម-កម្ពុជា; ទស្សនារូបសណ្ឋានសេដ្ឋកិច្ចគំរូរបស់យុវជនខេត្ត Tay Ninh; ទស្សនាសួនឧទ្យាន Quang Trung និងមជ្ឈមណ្ឌលព័ត៌មានទីក្រុងហូជីមិញ ក៏ដូចជាសិក្ខាសាលា  “តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការបង្កើនចំណងមិត្តភាពរវាងយុវជនវៀតណាមនិងកម្ពុជា”៕

ប្រតិកម្មទៅវិញ